ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនផ្ញើសារជូនពរឆ្នាំថ្មីប្រពៃណីជាតិ នៃបណ្តាប្រទេសអាស៊ី ឆ្នាំ២០២១

09:31 | 15/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី នៅតាមបណ្តាប្រទេសអាស៊ី ថ្នាក់ដឹកនាំនៃប្រទេសជាច្រើននៅជុំវិញពិភពលោក បានផ្ញើសារជូនពរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២១ ដែលក្នុងនោះមានសារជូនពររបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលមានកំណែសរសេរជាភាសាវៀតណាម។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានផ្ញើសារជូនពរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៃបណ្តាប្រទេសអាស៊ី ជាភាសាកូរ៉េខាងត្បូង ភាសារវៀតណាម ភាសារចិននិងភាសាអង់គ្លេស។ (រូបថត៖ ក្យូដូ / VNA)

នាថ្ងៃទី ១២ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ) នៅលើបណ្តាញសង្គម Twitter và Facebook ថ្នាក់ដឹកនាំកូរ៉េខាងត្បូងបានផ្ញើសារជូនពរចូលឆ្នាំប្រពៃណីនៃបណ្តាប្រទេសអាស៊ីជាភាសាកូរ៉េខាងត្បូង ភាសាវៀតណាម ភាសាចិននិងភាសាអង់គ្លេស និងសម្តែងក្តីសង្ឃឹមថា ការរីករាលដាលនៃជំងឺ Covid-19នឹងទប់ស្កាត់យ៉ាងឆាប់កាន់តែប្រសើរ។ សារជូនពរសួរនេះសរសេរថា“ ខ្ញុំសូមផ្ញើសារជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់ប្រជាជននៅប្រទេសជិតខាង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២១ សូមជូនពរអោយអ្នកទាំងអស់គ្នាមានសុខភាពល្អនិងសន្តិភាព។ ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នានឹងមានថ្ងៃណាមួយអាចមិនពាក់ម៉ាស់ ហើយជួបគ្នាម្តងទៀត” ។ ការចែករំលែកនេះរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងទទួលបានការចូលចិត្តរាប់ពាន់។

លោកប្រធានាធិបតីបារាំង Emmanuel Macron ។ (រូបថត៖ AFP / VNA)

ពីទ្វីបអឺរ៉ុប ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានផ្ញើសារជូនពរចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២១ តាមរយៈវីដេអូនិងការបង្ហោះនៅលើបណ្តាញសង្គម Twitter និង Facebook នាល្ងាចថ្ងៃទី ១១ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៣០ រោជ ខែកត្តិក តាមម៉ោងនៅប្រទេសវៀតណាម)។ ក្រៅពីភាសាបារាំង លោកប្រធានាធិបតី Macron ក៏បានសរសេរសារជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិ តាមបណ្តាប្រទេសអាស៊ី ជាភាសាជាភាសាកូរ៉េ ខាតត្បូង ភាសារចិន ភាសារវៀតណាម ដែលមានខ្លឹមសារដូចគ្នាថា“ ខ្ញុំសូមផ្ញើដោយស្មោះត្រង់ទៅកាន់អ្នកទាំងអស់គ្នាដែលកំពុងស្វាគមន៍ឆ្នាំថ្មី សេចក្តីប្រាថ្នាដ៏ល្អបំផុត៖ មានសុខភាពល្អ ជោគជ័យនិងរីករាយ! "។ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ លោក Macron ក៏បានចែករំលែកវីដេអូ នៅលើបណ្តាញសង្គម Twitter ដើម្បីផ្ញើសារជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃបណ្តាប្រទេសអាស៊ី ដល់ប្រជាជនបារាំងកំពុងអបអរពិធីបុណ្យចូលឆ្នាំថ្មីនេះ ដែលក្នុងនោះលោកបានជូនពរឆ្នាំថ្មី“ ពោរពេញទៅដោយសេចក្តីរីករាយសុភមង្គល និងក្តីសង្ឃឹម” ។

លោកប្រធានាធិបតីអាមេរិក Joe Biden ។ (រូបថត៖ AFP / VNA)

ទន្ទឹមនឹងនេះដែរ នៅព្រឹកព្រលឹមថ្ងៃទី ១៣ ខែកុម្ភៈ (ពោលគឺថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម) លោកប្រធានាធិបតីអាមេរិក Joe Biden ក៏បានបង្ហោះលើបណ្តាញ Twitter របស់ខ្លួនសារជូនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ។ លោកបានសរសេរថា៖ "សារជូនពរឆ្នាំថ្មីពីក្រុមគ្រួសារ Joe Biden ដល់អ្នក។ យើងសូមជូនពរឱ្យអ្នកមានសុខភាពល្អ វិបុលភាព នៅក្នុងឆ្នាំ២០២១នេះ" ។

នៅក្នុងវីដេអូដែលមានរយៈពេល ២ នាទីដែលបង្ហោះភ្ជាប់មក ជាមួយនោះលោកនិងភរិយារបស់លោក បាននិយាយសារជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ភរិយារបស់លោក Joe Biden បានលើកឡើងនូវរូបភាពនៃចង្កៀងគោមដែលមានអត្ថន័យថា«សង្ឃឹមថា នឹងបំភ្លឺផ្លូវនៅខាងមុខ»។ លោកប្រធានាធិបតី Joe Biden និងភរិយាបានសម្តែងក្តីសង្ឃឹម យើងទាំងអស់រួបរួមគ្នាសម្រាប់ឆ្នាំថ្មីភ្លឺនិងល្អប្រសើរជាង./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង