កម្មវិធីនិទាយរដូវពោរពេញទៅដោយមនោសញ្ចេតនា

13:19 | 01/02/2021

យុគសម័យ - បានមើលឃើញនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងវិជ្ជមាន នៅក្នុងតំបន់តាំងទីលំនៅថ្មី ស្ថិតក្នុងខេត្តកំពង់ឆ្នាំងដែលមានប្រជាពលរដ្ឋជាង ៣៥០ គ្រួសារបានចុះឈ្មោះជួលដី ច្រើនជាង ២០០ គ្រួសារកំពុងសាងសង់ផ្ទះ ប្រជាពលរដ្ឋចំនួន ៤៨ គ្រួសារបានផ្លាស់ប្តូរទៅកន្លែងថ្មីនេះ។

កម្មវិធីនិទាយរដូវពោរពេញទៅដោយមនោសញ្ចេតនានៅក្នុង​តំបន់តាំងទីលំនៅថ្មី ស្ថិត​ក្នុង​ខេត្តកំពង់ឆ្នាំង

សេចក្តីសប្បាយរីករាយនៅតែបន្តកើនឡើង នៅពេលដែល​ប្រជាពល​រដ្ឋចំនួន ១០០ គ្រួសារទៀតទទួលបានការគាំទ្រ​ខាង​សំភារៈ​សំណង់និងថវិកាជួលដី ​ពីមូលនិធិផ្លាស់ប្តូរទីលំនៅរបស់​ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ដែលមានការចូលរួមវិភាគទាន​ពី​ក្លឹមសហគ្រា​សវៀតណាម​ធ្វើអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា (VBCC ) និងសប្បុរសជនជាច្រើននាក់។ ក្នុង​តំបន់​ថ្មីនេះ នឹងមាន​ថ្នាក់រៀន​ត្រូវបានគេរំពឹងទុកសម្រាប់កុមារចំនួន ៥០ នាក់ ​ដែលនឹង​ដាក់ឲ្យដំណើរការ ចាប់ពីខែមីនា ឆ្នាំ២០២១។ វត្ត Tam Thanh ​ នឹង ចាប់ផ្តើមដំណើរការ នឹងសម្ពោធជាផ្លូវការ នាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១…។

ប្រជាពលរដ្ឋនៅក្នុង​តំបន់តាំងទីលំនៅថ្មី ស្ថិត​ក្នុង​ខេត្តកំពង់ឆ្នាំងអញ្ជើញចូលរួមក្នុងកម្មវិធីនិទាយរដូវពោរពេញទៅដោយមនោសញ្ចេតនា

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនិទាឃរដូវពោរពេញទៅដោយមនោសញ្ចេតនាដែលរៀបចំដោយស្ថានទូត ក្លឹប​សហគ្រាសវៀតណាម​ប្រចាំនៅកម្ពុជា (VBCC) និងសាខា​សមាគម​ខ្មែរ - វៀតណាម​ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ៣០ ខែមករា ប្រជាពលរដ្ឋចំនួន ២៥០ គ្រួសារបានអញ្ជើញចូលរួមអបអរសាទរបុណ្យតេត នៅក្នុងតំបន់ថ្មី រួមមាន៖ សកម្មភាពដាំដើមឈើណោខាងមុខផ្ទះរបស់ពួកគេចំនួន ១០០ ដើម អញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាថ្មីសម្រាប់កុមារ ៗ ពិសារហ្វើ​វៀតណាម​ដែលមានរសជាតិឈ្ងុយឆ្ងាញ់​និងទទួលបាន​អំណោយ​តេត​ (រួមមាន អង្ករ ១៥ គីឡូក្រាម មី ១ កេស ប្រេងឆា ១ ដប​និងអាំងបាវ ) ពីថ្នាក់ដឹកនាំនៃ​ស្ថានទូត​និងក្លឹប VBCC រួមជាមួយ​​ការ​ជូនពរឆ្នាំថ្មីដល់បងប្អូនប្រជាជន​នៅទីនេះ អោយ​កាន់តែមាន​សន្តិភាព​ ពេញលេញនិងរីករាយ។

កម្មវិធីនិទាយរដូវពោរពេញទៅដោយមនោសញ្ចេតនាមិនត្រឹមតែនាំមកនូវអំណោយដែលមានអត្ថន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវក្តីសង្ឃឹមសម្រាប់ការចាប់ផ្តើមថ្មីដ៏ប្រសើរជាងមុន./.

(ប្រភពព័ត៌មាន: ffacebook.com/minh.q.vu)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង