យុគសម័យ - ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម (ឆ្នាំឆ្លូវត្រីស័ក ២០២១) គណៈកម្មាធិការប្រជាជនខេត្តថៃប៊ិញ (Thai Binh) បានបើកពិធីជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីដល់និស្សិតអន្តរជាតិមកពីប្រទេសឡាវ កម្ពុជាម៉ូហ្សំប៊ិកនិងកូរ៉េខាងត្បូង ដែលកំពុងសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ។
ពិធីជួបសំណេះសំណាលជាមួយនិស្សិតបរទេសឡាវ កម្ពុជា ម៉ូហ្សំប៊ិកនិងកូរ៉េខាងត្បូងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម (ឆ្នាំឆ្លូវត្រីស័ក ២០២១)
សាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថថៃប៊ិញបច្ចុប្បន្នមាននិស្សិតអន្តរជាតិចំនួន ៤៥៩ នាក់។ ទោះបីភាសាវប្បធម៌និងទំនៀមទម្លាប់មានភាពខុសគ្នាក៏ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក និស្សិតអន្តរជាតិតែងតែខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងធ្វើសមាហរណកម្មជាមួយវប្បធម៌វៀតណាម។
លោក ឡៃវ៉ាន់ហូន (Lai Van Hoan) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានទទួលស្គាល់និងកោតសរសើរចំពោះការរួមចំណែកវិជ្ជមានដែលធ្វើឡើងដោយសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្ត ថៃប៊ិញ និងសហភាពនៃអង្គការមិត្តភាពថៃប៊ិញ និងនិស្សិតអន្តរជាតិក្នុងការពង្រឹងសាមគ្គីភាពនិងស្មារតីមិត្តភាពរវាងវៀតណាមជាទូទៅនិងថៃប៊ិញជាពិសេសជាមួយប្រទេសដទៃទៀត ព្រមទាំងសំណូមពរឱ្យសាខាគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមសម្រាប់និស្សិតបរទេស ដើម្បីសិក្សានិងលើកកម្ពស់សមត្ថភាពរបស់ខ្លួនផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thaibinhtv.vn/)

មតិពីមិត្តអ្នកអាន