យុគសម័យ - នារសៀលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ (ត្រូវថ្ងៃទី ២០ កើត ខែកក្តិកឆ្នាំ២០១៩) គណៈប្រតិភូខេត្តកំពតដឹកនាំដោយ លោក ហាស សូបិន អភិបាលរងខេត្តកំពតបានមកទស្សនានិង និងជូនពរឆ្នាំថ្មី ដល់បុគ្គលិកនិងមន្ត្រីធ្វើការនៅ ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្តព្រះសីហនុ (ទទួលបន្ទុកការទូតនិងកុងស៊ុលនៅភាគនិរតីនៃប្រទេសកម្ពុជា) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ ២០២១ ។
ថ្នាក់ដឹកនាំខេត្តកំពតមកទស្សនានិងជូនពរឆ្នាំថ្មី ដល់បុគ្គលិកនិងមន្ត្រីធ្វើការនៅ ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាម
នៅក្នុងកិច្ចប្រជុំនេះលោកអភិបាលរងខេត្ត ក្នុងនាមអភិបាលខេត្តលោក ជាវ តាយ ថ្នាក់ដឹកនាំនិងប្រជាជនខេត្តកំពតសូមជូនពរថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម រួមគ្នាជាមួយអគ្គកុងស៊ុល ឱ្យឆ្នាំថ្មីនាំមកនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តែងនូវអារម្មណ៍រំភើបរបស់ខ្លួនដែលបានទទួលគណៈប្រតិភូខេត្តកំពតដែលជាខេត្តដំបូងគេ នៅតំបន់និរតីនៃប្រទេសកម្ពុជា បានមកទស្សនានិងជូនពរឆ្នាំថ្មី លោកអគ្គកុងស៊ុល Vu Ngoc Ly បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលប្រជាជនកម្ពុជានិយាយរួមនិងខេត្តកំពតនិយាយដោយឡែកបានសំរេច នៅឆ្នាំ ២០២០ ជាពិសេសក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 និងការអនុវត្តសុខមាលភាពសង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោកអគ្គកុងស៊ុលក៏ជូនពរយ៉ាងស្មោះស្ម័គ្រ៖ ខេត្តកំពតនឹងទទួលបានសមិទ្ធិផលកាន់តែអស្ចារ្យថែមទៀត នាពេលខាងមុខ។
ក្នុងឱកាសនេះលោកអគ្គកុងស៊ុលបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងប្រជាជនខេត្តកំពតដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនមានដើមកំណើតវៀតណាមរស់នៅមានស្ថេរភាពនិងកូនចៅរបស់គេបានសិក្សា នៅសាលារដ្ឋនានាក្នុងខេត្ត។ លោកអគ្គកុងស៊ុលក៏បានថ្លែងអំណរគុណដល់ខេត្តកំពតដែលបានសហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាមក្នុងការស្វែងអដ្ឋិធាតុ និងធ្វើមាតុភូមិនិវត្តនអដ្ឋិធាតិយុទ្ធជននិងអ្នកជំនាញវៀតណាមដែលបានពលីក្នុងសង្គ្រាមនៅទឹកដីកម្ពុជា./.(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: Fb facebook.com/ngocly.vu.)

មតិពីមិត្តអ្នកអាន