យុគសម័យ - នាថ្ងៃទី ៣ ខែកុម្ភៈ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដើម្បីអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាមដែលទទួលបានជោគជ័យដោយផ្កែផ្កា ព្រមទាំងជូនពរអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ផងដែរ។
កិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរបក្សកុម្មុយនីស្តវៀតណាម ដែលបានរៀបចំមហាសន្និបាតតំណាងទូទាងប្រទេសលើកទី១៣ប្រកបដោយជោគជ័យ ព្រមទាំងបានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់មួយរបស់ប្រទេសវៀតណាម។ សម្តេចតេជោ ហ៊ុនសែន ក៏បានជូនពរចំពោះលោក Nguyen Phu Trong ដែលបានជាប់ឆ្នោតជាអគ្គលេខាបក្សនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមផងដែរ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងកិត្យានុភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាម ព្រមទាំងជឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដោយផ្ទាល់ ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗកាន់តែច្រើនថែមទៀត ក្នុងកាផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុភូមិ ក៏ដូចជាក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១៣ ផងដែរ។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់ គណៈកម្មាធិការប្រតិបត្តិកណ្តាលគណបក្សប្រជាជនកម្ពុជានិងទីភ្នាក់ងារ អង្គការសហជីព អង្គការ និងបុគ្គលិកកម្ពុជាដែលបានអបអរសាទរដល់ដៃគូវៀតណាម ដែលបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងជិតខាងល្អនិងមិត្តភាពសន្និសីទប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចីរភាពជាយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានអះអាងថាភាគីទាំងពីរនឹងបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និត និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ ព្រមទាំងបន្តពូនជ្រំទំនាក់ទំនងភាពជាអ្នកជិតខាងល្អមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែខ្លាំងក្លានិងចីរភាពថែមទៀត ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោកផងដែរ៕
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញគោរពអញ្ជើញប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីរៀបចំដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ហើយប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន ក៏បានគោរពអញ្ជើញ លោកអគ្គលេខាបក្ស ប្រធារដ្ឋ វៀណាម Nguyen Phu Trong មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមពេលវេលាសមស្របផងដែរ៕
(ប្រភពព័ត៌មាន: vov)


មតិពីមិត្តអ្នកអាន