នាថ្ងៃទី ៩ ខែវិច្ឆិកា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមផ្ញើសារជូនពរគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យឯករាជ្យជាតិកម្ពុជាលើកទី៦៧ (០៩/១១/១៩៥៣-០៩/១១/២០២០)
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមផ្ញើសារជូនពរគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យឯករាជ្យជាតិកម្ពុជា
ក្នុងសារជូនពរនេះ បក្សកុម្មុយនីស្តវៀតណាម រដ្ឋនិងប្រជាជនវៀតណាមសូមអបអរសាទរចំពោះបណ្តាសមិទ្ធ ផលដ៏ធំធេញ និងមានសារៈសំខាន់លើគ្រប់វិស័យដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា សម្រេចបាននាពេលកន្លងមកនេះ ជាពិសេសគឺការជោគជ័យក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩ ដែល ធានាបានទាំងស្ថិរភាពផងនិងទាំងការអភិវឌ្ឍន៍-សង្គមផង។
វៀតណាមមានក្តីជឿជាក់ថា ក្រោមការគ្រង រាជសម្បត្តិប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងការដឹកនាំដោយឈ្លាសវៃ របស់ព្រឹទ្ធសភា រដ្ឋសភារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាជា កម្លាំងស្នូល ប្រជាជនកម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលថ្មីដ៏ធំធេញជាងនេះទៅទៀតក្នុងបុព្វហេតុ កសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងឱកាសនេះដែរ បក្សកុម្មុយនីស្តវៀតណាម រដ្ឋនិងប្រជាជនវៀតណាមសូមអះអាងសារជា ថ្មីម្តងទៀតថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ បក្សកុម្មុយនីស្តវៀតណាម រដ្ឋ និងប្រជាជនវៀតណាម នឹងខិតខំអស់ពីលទ្ធភាពរបស់ខ្លួនដើម្បីរួមជាមួយគណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជា ក្នុងការរក្សានិងពូនជ្រអោយចំណងទំនាក់ទំនងរវាងគណបក្សកុម្មុយនីស្តវៀតណាម និងគណបក្ស ប្រជាជនកម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមអោយកាន់តែល្អប្រសើរ និងអភិវឌ្ឍន៍ល្អគ្រប់វិស័យនាំមកអត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំពីរ និងរួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕
(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន