កងទ័ពការពារព្រំដែនវៀតណាមប្រគល់សម្ភារៈសម្រាប់បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ជូនចំពោះអគ្គស្នងការដ្ឋាននគបាលជាតិនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា

16:20 | 31/10/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

ក្នុងជំនួបនេះ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ដែលគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ និងថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន បង្កលក្ខណៈអំណោយផល ដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្ត របស់ប្រជាជនទាំងសងខាង។ ជាពិសេស នៅចំពោះមុខបញ្ហាប្រឈមជាសាកលនៃជំងឺកូវីដ-១៩ បណ្តាកងកម្លាំងនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ក៏បានខិតខំសហការជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។

កងទ័ពការពារព្រំដែនវៀតណាមប្រគល់សម្ភារៈសម្រាប់បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ជូនចំពោះអគ្គស្នងការដ្ឋាននគបាលជាតិនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណៈប្រតិភូនគរបាលជាតិកម្ពុជា ចូលរួមកិច្ចប្រជុំរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងកិច្ចការថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមបន្ទាត់ព្រំដែនក្នុងរយៈពេលកន្លងមក។

ក្នុងជំនួបនេះ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ដែលគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ និងថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន បង្កលក្ខណៈអំណោយផល ដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្ត របស់ប្រជាជនទាំងសងខាង។ ជាពិសេស នៅចំពោះមុខបញ្ហាប្រឈមជាសាកលនៃជំងឺកូវីដ-១៩ បណ្តាកងកម្លាំងនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ក៏បានខិតខំសហការជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។

សម្រាប់ទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ នូវាល់បទល្មើសឆ្លងដែនគ្រប់ភេទ ឲ្យកាន់តែសកម្មរីកចម្រើនទៅមុខបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួនដូចជា ៖ ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឲ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។

មុននឹងបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស ក៏បានប្រគល់សម្ភារៈសម្រាប់បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង