អង្គភាពអាជីវកម្មវៀតណាមចូលរួមសហការដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា

13:20 | 26/03/2021

យុគសម័យ - សហគ្រាសជំរុញការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងនិងរដ្ឋបាលដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

លោក Bui Minh Binh អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន

នាថ្ងៃទី ២១ ខែតុលា នៅខេត្តកំពង់ធំ កិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏ទូលំទូលាយមួយត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនភាគហ៊ុនកៅស៊ូជឺសេខេត្តកំពង់ធំ និងក្រុមហ៊ុនទូគមនាគមន៍ Vietel Cambodia (មិត្ដហ្វូន) ដើម្បីផ្សព្វផ្សាយការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងអភិបាលកិច្ចនិងរដ្ឋបាលសាជីវកម្មនិងជាពិសេសធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវភាពស់នៅរបស់ប្រជាជនក្នុងតំបន់។

នេះជាលើកដំបូងនៅខេត្តកំពង់ធំប្រទេសកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងសហគ្រាសវៀតណាមទាំងពីរក្នុងគោលបំណងជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងនិងរដ្ឋបាលអាជីវកម្មនិងជាពិសេសដើម្បីបង្កើនគុណភាពជីវិតសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ។

ថ្លែងក្នុងពិធីនោះ លោក Nguyen Tien Dung អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនកៅស៊ូជឺសែ - កំពង់ធំបានសង្កត់ធ្ងន់លើអត្ថន័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ។ លោកបានមានប្រសាសន៍ថា៖“ក្រុមហ៊ុនកៅស៊ូធ្វើប្រតិបត្តិការនៅក្នុងវិស័យពិសេសនៅឯតំបន់ដាច់ស្រយាលគ្មានផ្លូវ គ្មានអគ្គិសនី គ្មានសេវាទូរស័ព្ទនិងអ៊ិនធឺណិតនោះឡើយ។ កាលពីមុន ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនបានធ្វើការសិក្សាស្រាវជ្រៀវ ប៉ុន្តែបន្ទាប់ពីនោះពួកគេមិនបានវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រោះវាមិនមានប្រសិទ្ធភាព។ មានតែក្រុមហ៊ុនមិត្តហ្វូនទេដែលមកគាំទ្ររហូតមកដល់ពេលនេះតំបន់ទាំងមូល ត្រូវបានគ្របដណ្តប់ដោយទូរស័ព្ទនិងអ៊ិនធឺណិតផងដែរ” ។

ចំណែកឯក្រុមហ៊ុនមិត្តហ្វូនវិញ លោក Bui Minh Binh អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនមានប្រសាសន៍ថាការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះបង្ហាញពីស្មារតីសាមគ្គីភាពនិងការអភិវឌ្ឍក្នុងចំណោមអាជីវកម្មវៀតណាមនៅកម្ពុជាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន