កុមារដើមកំណើតវៀតណាមនៅកម្ពុជាប្រារព្ធពិធីបុណ្យសែនព្រះខែឆ្នាំ២០២០

23:38 | 03/10/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅរសៀលថ្ងៃទី ១ ខែតុលា កុមារាកុមារីដើមកំណើតវៀតណាមនៅក្រុងព្រះសីហនុខេត្តព្រះសីហនុប្រទេសកម្ពុជា បានប្រមូលផ្តុំគ្នានៅទីស្នាក់ការស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងពិធីបុណ្យសែនព្រះខែដែលរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលវៀតណាមសហការជាមួយសមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជានិងសាខាក្រុមហ៊ុនមិត្តហ្វូនខេត្តព្រះសីហនុ រួមទាំងសប្បុរសជនក្នុងស្រុកផងដែរ។

ភរិយារបស់អគ្គកុងស៊ុល លោកស្រី Do Quynh Nga ប្រគល់អំណោយដល់ក្មេងៗ។ រូបថត៖ VNA

ក្នុងពិធីនេះ តំណាងអគ្គកុងស៊ុលបានអានលិខិតអបអរសាទររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong ទៅកាន់ក្មេងៗនិងក្មេងជំទង់ទាំងក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនេះដែរ អគ្គកុងស៊ុលលោក Vu Ngoc Ly ក៏បានបង្ហាញជំនឿថាការរៀបចំពិធីបុណ្យសែនព្រះខែមិនត្រឹមតែជួយបង្រួបបង្រួមកុមារនៅក្នុងសហគមន៍វៀតណាមនៅក្រុងព្រះសីហនុប៉ុណ្ណោះទេតែថែមទាំងជួយពួកគេឱ្យមានការយល់ដឹងច្បាស់អំពីអត្តសញ្ញាណវប្បធម៌វៀតណាមផងដែរ។

ក្នុងឱកាសនេះដែរ លោក សុខជា (SokChea) ប្រធានសមាគមខ្មែរ - វៀតណាមខេត្តព្រះសីហនុនិងអ្នកគ្រូ Nguyen Thi Suong (អាយុ ៦៨ ឆ្នាំ ដែលមានបទពិសោធន៍ខាងបង្រៀនភាសាវៀតណាមអស់រយៈពេលជាច្រើនឆ្នាំដោយស្ម័គ្រចិត្ត សម្រាប់កូនៗរបស់ប្រជាជនដើមកំណើតវៀតណាមដែលរស់នៅនៅទីក្រុងព្រះសីហនុ) បានអះអាងថាដោយមានការយកចិត្តទុកដាក់និងការគាំទ្ររបស់អគ្គកុងស៊ុល ហើយការចូលរួមរបស់កុមារនៅក្នុងព្រឹត្តិការណ៍វប្បធម៌ដែលរៀបចំឡើងដោយអគ្គកុងស៊ុលគឺជាកម្លាំងចលករដ៏ល្អ ដើម្បីជួយឲ្យពួកគេថែរក្សាអត្តសញ្ញាណវប្បធម៌និងភាសាវៀតណាម ព្រមទាំងរួមគ្នាឆ្ពោះទៅរកមាតុភូមិដែលជាស្រុកកំណើតដ៏ពិសិដ្ឋ។

កុមារដើមកំណើតវៀតណាមនៅកម្ពុជាប្រារព្ធពិធីបុណ្យសែនព្រះខែឆ្នាំ២០២០

ក្នុងឱកាសនេះអគ្គកុងស៊ុលសហការជាមួយម្ចាស់ជំនួយ បានប្រគល់អំណោយជាង ៥០ កញ្ចប់ដល់កុមារាកុមារី និងរួមទាំងរៀបចំពិធីជប់លៀងក្នុង​ឱកាសបុណ្យសែនព្រះខែឆ្នាំ២០២០នេះ ពោរពេញទៅដោយភាពកក់ក្តៅនិងសប្បាយរីករាយផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន