យុគសម័យ - ជនជាតិជប៉ុនជាច្រើន ដូចជា លោក Yasushi Ogura សាស្រ្តាចារ្យ Takahashi Yoshiaki ឬសហគ្រិន លោកFuruya Yoshio ... បានចូលរួមចំណែកក្នុងការកសាងចំណង មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុនដែលកាន់តែប្រកបដោយជាក់ស្តែងនិងមានអត្ថន័យ។
លោក Yasash Ogura - ជាមនុស្សដែលចូលចិត្តខ្លាំងលះចំពោះវប្បធម៌វៀតណាម
លោក Yasushi Ogura បានថតរូបជាមួយក្រុមគ្រួសារទេសចរណ៍អឺរ៉ុបនៅហាងកាហ្វេCuc Bac។ (រូបថត៖ លោក Yasushi Ogura)
លោក Yasushi Ogura បានមកទេសចរនៅតំបន់ជាច្រើននៃប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ ១៩៩៥ ប៉ុន្តែនៅពេលដែលគាត់បានមកដល់ទីក្រុង Ha Giang ក្នុងឆ្នាំ ២០០២ គាត់ចូលចិត្តតំបន់នេះខ្លាំងណាស់។ ចាប់តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំ គាត់បានត្រលប់មកទីក្រុង Ha Giang។ នៅឆ្នាំ ២០១៥ លោក Yasushi Ogura បានសំរេចចិត្តវិនិយោគ ២០០ លានដុង ដើម្បីជួយគ្រួសារជនជាតិ Lo Lo មួយ បើកហាងកាហ្វេCuc Bac នៅក្នុងផ្ទះរបស់ពួកគេ។ ជាពិសេសនេះគឺជាផ្ទះចាស់ជាងគេនៅក្នុងភូមិLo Lo Chai ដែលមានអាយុជិត ២០០ ឆ្នាំ។
ទោះបីវាមានទីតាំងនៅក្នុងតំបន់ស្ងាត់ជ្រាបក៏ដោយ ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក ប៉ុន្តែហាងនេះតែងតែជាកន្លែងឈប់សម្រាប់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ នៅពលពួកគេមកDong Van។
លោកសាស្រ្តាចារ្យ Takahashi Yoshiaki - គ្រូបង្រៀនដែលមនោសញ្ចេតនាពិសេសចំពោះទីក្រុង Da Nang
លោកសាស្រ្តាចារ្យ Takahashi Yoshiaki បានផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រនៃមហាវិទ្យាល័យសេដ្ឋកិច្ច (រូបថត៖ សាកលវិទ្យាល័យ Da Nang) ។
នៅពេលដែលលោកសាស្ត្រាចារ្យ Takahashi ចូលនិវត្តន៍សាកលវិទ្យាល័យជាច្រើននៅប្រទេសជប៉ុនចង់អញ្ជើញគាត់ឱ្យបង្រៀនដោយមានប្រាក់ចំណូលខ្ពស់។ ទោះយ៉ាងណាក៏ដោយគាត់បានជ្រើសរើសមកប្រទេសវៀតណាម។ ចាប់តាំងពីឆ្នាំ ២០១៣ បន្ទាប់ពីចូលនិវត្តន៍ លោកសាស្រ្តាចារ្យបណ្ឌិតTakahashi បានស្ម័គ្រចិត្តទៅបង្រៀននៅប្រទេសវៀតណាម ហើយត្រូវបានអញ្ជើញឱ្យទៅបង្រៀននៅមហាវិទ្យល័យសេដ្ឋកិច្ចDa Nang។
កាលពីខែកុម្ភៈឆ្នាំ ២០១៧ មហាវិទ្យល័យសេដ្ឋកិច្ច Da Nangទទួលបានអាហារូបករណ៍មានទឹកប្រាក់ចំនួន ១ ពាន់លានដុងពីលោកសាស្រ្តាចារ្យ Yoshiaki Takahashជូនដល់និស្សិតក្រីក្រនិងឆ្លងការលំបាកនៃមហាវិទ្យាល័យនេះ។ ដើម្បីលើកតំកើងនៃការរួមចំណែករបស់លោកសាស្រ្តាចារ្យ Yoshiaki Takahash សាកលវិទ្យាល័យDa Nang បានប្រគល់ឋានន្តរៈសាស្ត្រាចារ្យកិត្តិយសជូនលោកសាស្រ្តាចា្យ Yoshiaki Takahash។ នេះក៏ជាសាស្រ្តាចារ្យកិត្តិយសដំបូងគេនៃសាកលវិទ្យាល័យ Da Nang។
សហគ្រិន លោកFuruya Yoshio - ភ្ជាប់សហគ្រិនជប៉ុនជាមួយទីក្រុង Vinh ខេត្ត Nghe An
សមាគមមិត្តភាពវៀតណាម - ជប៉ុននៅខេត្ត Nghe An រួមជាមួយអ្នកស្ម័គ្រចិត្តជប៉ុនមួយចំនួននិងលោក Furuya បានទៅទស្សនាសាលានៅទីក្រុង Vinh។ (រូបថត៖ឯកសាររបស់សមាគមមិត្តភាពវៀតណាម)
លោក Furuya Yoshio មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសវៀតណាម នៅពេលលោកបង្កើតក្រុមហ៊ុនDong Do Fujicab ដែលជាក្រុមហ៊ុនតាក់ស៊ីមានដើមទុនវិនិយោគបរទេសដំបូងគេ នៅប្រទេសវៀតណាម ហើយក៏ជាក្រុមហ៊ុនតាក់ស៊ីដំបូងដែលមានដើមទុនជប៉ុនមកវិនិយោគ នៅវៀតណាមផងដែរ ក្នុងប៉ុន្មានឆ្នាំនៃបុព្វហេតុផ្លាស់ប្តូរថ្មី។ ក្នុងឆ្នាំ ២០១០ នេះជាលើកដំបូងដែលលោក Furuya បានទៅដល់ខេត្ត Nghe An និងមានការជួបជុំជាមួយតំណាងសម្ព័ន្ធអង្គការមិត្តភាពនៅខេត្ត Nghe An សមាគមមិត្តភាពវៀតណាម - ជប៉ុននៅខេត្ត Nghe An។ ភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងនោះ លោកវិលត្រឡប់ទៅប្រទេសជប៉ុនវិញក្នុងនាមជាប្រធានសមាគមស្ពានពាណិជ្ជកម្មនិងសហគ្រាសជប៉ុន - វៀតណាម (មានសហគ្រាសប្រហែល ១៥០ នៅប្រទេសជប៉ុន) លោកបានអំពាវនាវសហគ្រាសមួយចំនួន ជនសប្បុរសធម៌ ជនសង្គមគាំទ្រដល់មូលនិធិដើម្បីសាងសង់តំបន់រំលឹកលោក Phan Boi Chau នៅស្រុកកំណើត Nam Dan។
ចាប់តាំងពីមានទំនាក់ទំនងជិតស្និទ្ធជាមួយខេត្ត Nghe An ក្នុងឆ្នាំ ២០១០ លោក Furuyaបានសរសេរលិខិតមួយរដោយដៃជូនដល់លោកHo Duc Phuoc លេខាគណៈកម្មាធិការបក្សខេត្ត Nghe An។ នៅក្នុងលិខិតដែលលោកបានបង្ហាញពីបំណងចង់ធ្វើអាជីវកម្មនៅទីក្រុង Vinh និងនាំសមាគមស្ពានពាណិជ្ជកម្មនិងសហគ្រាសជប៉ុនតភ្ជាប់នឹងទីក្រុង Vinh ដើម្បីស្វែងរកឱកាសវិនិយោគ។
ដោយទទួលបាននូវសុឆន្ទៈរបស់ថ្នាក់ដឹកនាំខេត្តនិងទីក្រុង Vinhក្នុងនាមជាអ្នកការទូតរបស់ប្រជាជន លោកបានភ្ជាប់ទីក្រុង Vinhជាមួយទីក្រុងដទៃទៀតនៅប្រទេសជប៉ុន ដូចជា ទីក្រុង Kasumigauraនិងទីក្រុងTsukuba (ខេត្ត Ibaraki) ។ គណៈប្រតិភូថ្នាក់ដឹកនាំនិងសហគ្រិនជាច្រើនមកពីទីក្រុងចំនួន ២ របស់ជប៉ុនបានមកទស្សនកិច្ចនៅទីក្រុង Vinh និងគណៈប្រតិភូជាច្រើនរបស់ Vinhបានមកទស្សនកិច្ច នៅប្រទេសជប៉ុន។ ក្នុងឆ្នាំ ២០១១ គណៈប្រតិភូសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុង Tsukuba ដឹកនាំដោយលោកប្រធានសភាពាណិជ្ជកម្មបានអញ្ជើញទៅទស្សនានិងធ្វើការនៅទីក្រុង Vinh។
នៅឆ្នាំ ២០២០ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃ COVID-១៩ ការផ្អាកជើងហោះហើរអន្តរជាតិ ដូច្នេះមិនមានជើងហោះហើរពីប្រទេសជប៉ុនទៅកាន់ប្រទេសវៀតណាមទេ។ ហេតុនេះ លោកមិនអាចបន្តបំពេញភារកិច្ច“ការទូតស្ម័គ្រចិត្ត”ដោយតភ្ជាប់ការធ្វើពាណិជ្ជកម្មនិងសហគ្រាសជប៉ុន - វៀតណាមដែលគាត់បានសាងសង់។ នៅដើមខែសីហាឆ្នាំ ២០២០ លោកបានទទួលមរណភាពដោយសារជម្ងឺធ្ងន់ធ្ងរ។ ដមិត្តភក្តិរបស់លោកនៅឯទីក្រុង Vinh ជាច្រើនឆ្នាំបានសោកស្តាយខ្លាំងណាស់ ដោយការបាត់បង់ធំធេងនេះ./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)



មតិពីមិត្តអ្នកអាន