សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូនពរបុណ្យឯករាជ្យជាតិវៀតណាមលើកទី៧៥

11:07 | 01/09/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃថ្ងៃឯករាជ្យជាតិវៀតណាម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាបានផ្ញើសារលិខិតជូនពរជូនចំពោះលោកជំទាវ ង្វៀន ធិគីងិន ប្រធានរដ្ឋសភាវៀតណាម។ ក្នុងសារលិខិតនេះ សម្តេច សាយ ឈុំបានវាចា៖

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

"ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់និងកោតសរសើរដ៏ស្មោះស្ម័គ្របំផុតចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាជនកងទ័ពវៀតណាមចំពោះការតស៊ូរំដោះជាតិពីការឈ្លានពានរបស់ពួកចក្រពត្តិនិយមប្រកបដោយជោគជ័យរយៈពេល៧៥ឆ្នាំកន្លងមកនេះ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដោយបក្សកុម្មុនីស្តវៀតណាម រដ្ឋសភានិងរដ្ឋាភិបាលវៀតណាម ប្រទេសវៀតណាមមានការអភិវឌ្ឈន៍លើគ្រប់វិស័យនាំមកនូវវឌ្ឍនភាព វិបុលភាព និងជីវភាពរស់នៅរបស់ប្រជាជនវៀតណាមកាន់តែសម្បូរសប្បាយឡើងថែមទៀត។ ការរីកចម្រើនរបស់រៀតណាមបានលើកកិត្យានុភាពវៀតណាមនៅក្នុងតំបន់ និងអន្តរជាតិ ហើយបានរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ទាំងមូល។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អរវាងប្រជាជននិងប្រទេសយើងទាំងពីរ ក៏ដូចជារវាងរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបន្តពូនជ្រុំ និងរីកចម្រើនឡើងឥតឈប់ឈរ។

ខ្ញុំមានក្តីជំនឿជឿជាក់ថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជននិងប្រទេសយើងទាំងពីរនឹងនៅស្ថិតស្ថេរគង់វង្សជារៀងដរាប និងបន្តពង្រឹងពង្រីកអោយកាន់តែស៊ីជម្រៅថែមទៀតទាំងពេលបច្ចុប្បន្ននិងពេលអនាគត"៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង