អភិបាលខេត្តតាកែវ៖ ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតាកែវ បន្ដបិទដដែលដើម្បីការពារជំងឺកូវីដ-១៩ តែទំនិញនៅចរាចរដូចធម្មតា

16:16 | 23/07/2020 (សរុបដោយវិច្ឆិកា)

អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានឲ្យដឹងថា ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្ដ្រខេត្តតាកែវ នៅបន្ដបិទដដែលដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្ដែការដោះដូរទំនិញរវាងអាជីវករកម្ពុជា ជាមួយវៀតណាម នៅរក្សាដដែលគ្រាន់តែបង្កើនវិធានការការពារ។

អភិបាលខេត្តតាកែវ លោក អ៊ូច ភា។ (ប្រភព៖ Freshnews)

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តតាកែវ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ លោក អ៊ូច ភា បានអះអាងថា ការដោះដូរទំនិញនេះទៀតសោទ ត្រូវបានធ្វើឡើងជាមួយវិធានការសុខាភិបាល ជាប់ជាប្រចាំ ដោយប្រើប្រាស់ថ្នាំបាញ់សម្លាប់មេរោគជាដើម។

បើតាមលោកអភិបាលខេត្ត ការដោះដូរនេះរវាងអាជីវករកម្ពុជា-វៀតណាម គឺប្រើប្រាស់មធ្យោបាយរៀងខ្លួន ពោលភាគីវៀតណាម ត្រូវមានមធ្យោបាយដឹកមកដល់ព្រំដែន ហើយភាគីកម្ពុជាប្រើប្រាស់មធ្យោបាយទៅប្ដូរទំនិញ ប៉ុន្ដែត្រូវបានមន្ដ្រីជំនាញបាញ់ថ្នាំការពារមធ្យោបាយទាំងសងខាង ដើម្បីការពារជំងឺកូវីដ-១៩។

ដោយឡែក សម្រាប់ការបើកដំណើរការទាំងស្រុងឡើងវិញយ៉ាងណានោះ លោក អ៊ូច ភា មិនទាន់អាចបញ្ជាក់ឲ្យដឹងបាននៅឡើយ ពោលត្រូវរងចាំការសម្រេចរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជាមួយភាគីវៀតណាម។

ខេត្តតាកែវ មានច្រកទ្វារព្រំដែនផ្លូវការ ជាប់ជាមួយនឹងប្រទេសវៀតណាមចំនួន៣ ទី១៖ គឺច្រកទ្វារព្រំដែន អន្តរជាតិភ្នំដិន (ដែលជាច្រកទ្វារផ្លូវគោក) ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ និងទី២៖ ច្រកទ្វារព្រំដែនទ្វេភាគី កំពង់ក្រសាំង ស្ថិតនៅឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ និងទី៣៖ ច្រកទ្វារព្រំដែនទ្វេរភាគី បាក់ដៃ ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរបុរី (ដែលជាច្រកទ្វារផ្លូវទឹក)៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង