យុគសម័យ - នាថ្ងៃទី ២៦ ខែឧសភា ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងបានប្រគល់អំណោយដើម្បីជួយគាំទ្រដល់កិច្ចការឆ្លើយតបនឹងជំងឺរាតត្បាតជាសកល COVID-19 ដល់តំណាងខណ្ឌ Mbizana ក្នុងខេត្ត Eastern Cape ដែលជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើនដែល រងផលប៉ះពាល់ខ្លាំងបំផុតដោយជំងឺរាតត្បាតនេះនៅអាហ្វ្រិកខាងត្បូង។ អំណោយជំនួយនេះរួមមាន បរិមាណស្បៀងអាហារច្រើននិងឧបករណ៍ការពារមួយចំនួនដើម្បីបង្ការនិងទប់ស្កាត់នឹងវីរុស SARS-CoV-2។
តំណាងភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាននៅក្នុងពិធីប្រគល់អំណោយ។
ថ្លែងមតិនៅក្នុងពិធីនេះ ដោយមានការចូលរួមពីតំណាងក្រសួងការបរទេសអាហ្រ្វិកខាងត្បូង អភិបាលក្រុង Mbizana សមូហភាពមន្រ្តីការទូតវៀតណាម និងអ្នកការទូតគណៈប្រតិភូនៅក្នុងប្រទេសសមី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Hoang Van Loi បានចែករំលែកការលំបាកនិងបញ្ហាប្រឈមដែលពិភពលោកនិងតំបន់កំពុងប្រឈមមុខ ដោយសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែល Covid-19 នៅតែបន្តស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន គ្មានប្រទេសណាមួយអាចជ័យជំនះជំងឺរាតត្បាតនេះតែម្នាក់ឯងបានទេ ទាំងអស់ត្រូវរួបរួមគ្នានិងបង្កើនកិច្ចសហប្រតិបត្តិការ ជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីរួមគ្នាជំនះវិបត្ដិនេះ។
តំណាងស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងបានប្រគល់វត្ថុអនុស្សាវរីយ៍ដល់អភិបាលខណ្ឌ Mbizana លោកសករី Daniswa Mafumbatha ។
ក្នុងស្មារតីនេះ លោកឯកអគ្គរដ្ឋទូត Hoang Van Loi បានគូសបញ្ជាក់ថា បរិមាណស្បៀងអាហារនិងវត្ថុវេជ្ជសាស្ត្រដែលស្ថានទូតប្រគល់ដល់ខណ្ឌ Mbizana លើកនេះ គឺជានិមិត្តរូបឱ្យបេះដូងរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម បង្ហាញ ការបែងចែកនិងសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជនអាហ្វ្រិកខាងត្បូងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ លោកឯកអគ្គរដ្ឋទូតបានមានគោលបំណងនិងជឿជាក់ថា ប្រជាជននៅខណ្ឌ Mbizana និយាយដោយឡែកនិងអាហ្វ្រិកខាងត្បូងនិយាយរួម ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Cyril Ramaphosa នឹងជំនះពេលវេលាដ៏លំបាកនេះយ៉ាឆាប់ៗ ដោយហេតុនេះបង្កើតលក្ខខណ្ឌអំណោយផលដល់ការបង្កើនទំនាក់ទំនង ធ្លាប់មានភាពល្អប្រពៃរវាងប្រទេសទាំងពីរ។
រិឯខ្លួនវិញ លោកស្រីអភិបាលខណ្ឌ Bbizana Daniswa Mafumbatha បានថ្លែងអំណរគុណចំពោះកាយវិការដ៏ថ្លៃថ្នូដែលមន្រ្តីស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងបានផ្តល់ជូនប្រជាជននៅខណ្ឌ Mbizana និយាយដោយឡែកនិងអាហ្វ្រិកខាងត្បូងនិយាយរួម ចាត់ទុកនេះគឺ បង្ហាញពីប្រពៃណីដ៏មានតម្លៃនៃការជួយគ្នាទៅវិញទៅមកក្នុងស្ថានភាពលំបាក។
តំណាងក្រសួងការបរទេសអាហ្រ្វិកខាងត្បូងនិងខណ្ឌ Mbizana បានទទួលអំណោយឧបត្ថម្ភនៅក្នុងពិធីនោះ។
នៅក្នុងពិធីប្រគល់នេះ អភិបាលខណ្ឌ Mafumbatha ក៏បានចែករំលែកការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 នៅ Mbizana ដែលជាតំបន់មានប្រជាជនប្រមាណ ៣២០.០០០ នាក់ ដែលក្នុងនោះ មានយុវជនចំនួន ៧០% ហើយពួកគេភាគច្រើនគ្មានការងារធ្វើ។ នេះគឺជាបញ្ហាដែលធ្វើឱ្យរដ្ឋអំណាចកំពុងមានការលំបាកជាច្រើនក្នុងការផ្តល់ជំនួយស្បៀងអាហារដល់ប្រជាជនក្រីក្រនិងគ្មានប្រាក់ចំណូល ជាពិសេសនៅក្នុងបរិបទអាហ្រ្វិកខាងត្បូងនៅតែកំពុងអនុវត្តការហ៊ុំព័ទ្ធយ៉ាងតឹងរឹងលើខ្នាតជាតិ៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baotintuc.vn)



មតិពីមិត្តអ្នកអាន