Trending now

រោងចក្រដែលបានបិទនៅកម្ពុជា អាចនឹងបើកឡើងវិញ ក្រោយនាវាចិន៧គ្រឿងដឹកវត្ថុធាតុដើមវិស័យវាយនភណ្ឌកាត់ដេរជាង៦០កុងតឺន័រ មកដល់កំពង់ផែ ខេត្តព្រះសីហនុ

06:25 | 11/03/2020 (សរុបដោយវិច្ឆិកា)

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់​អ្នក​យកព័ត៌មាន​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា «​ក្រសួង​មិន​មាន​ព័ត៌មាន​លម្អិត​នោះ​ទេ ប៉ុន្តែ​ការ​មក​ដល់​នៃ​វត្ថុធាតុដើម​ទាំងនេះ​វា​នឹង​ជួយ​ឲ្យ​រោងចក្រ​ដែល​មិន​ទាន់​ព្យួរ​កាន់តែ​អាច​ដំណើរការ​ទៅ​មុខ​ដោយ​មិនបាច់​ព្យួរ​។​ហើយ ប្រសិនជា​វា​ផ្គត់ផ្គង់​ទៅ​រោងចក្រ​ដែល​ព្យួរ គឺ​វា​នឹង​ធ្វើ​ឲ្យ​រោងចក្រ​នោះ​បើក​ឡើង​វិញ​»​។

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

ក្រោយសម្តេចតេជោបានប្រកាសថា នាវាដឹកជញ្ជូនចំនួន៧គ្រឿងដែលដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា បាននិងកំពុងដឹកចូលមកផែកម្ពុជាជាបន្តបន្ទាប់ នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដារួចមក ក្រសួងការងារបានអោយដឹងថា ការមកដល់នៃវត្ថុធាតុដើមទាំងនេះវានឹងជួយឲ្យរោងចក្រដែលមិនទាន់ព្យួរកាន់តែអាចដំណើរការទៅមុខដោយមិនបាច់ព្យួរ ហើយប្រសិនជាវាផ្គត់ផ្គង់ទៅរោងចក្រដែលព្យួរ គឺវានឹងធ្វើឲ្យរោងចក្រនោះបើកឡើងវិញ។

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា «​ក្រសួង​មិន​មាន​ព័ត៌មាន​លម្អិត​នោះ​ទេ ប៉ុន្តែ​ការ​មក​ដល់​នៃ​វត្ថុធាតុដើម​ទាំងនេះ​វា​នឹង​ជួយ​ឲ្យ​រោងចក្រ​ដែល​មិន​ទាន់​ព្យួរ​កាន់តែ​អាច​ដំណើរការ​ទៅ​មុខ​ដោយ​មិនបាច់​ព្យួរ​។​ហើយ ប្រសិនជា​វា​ផ្គត់ផ្គង់​ទៅ​រោងចក្រ​ដែល​ព្យួរ គឺ​វា​នឹង​ធ្វើ​ឲ្យ​រោងចក្រ​នោះ​បើក​ឡើង​វិញ​»​។ ឆ្លើយនឹង សំណួរ​ថា តើ​ការ​ដឹក​វត្ថុធាតុដើម​តាម​នាវា​មក​៧​គ្រឿង​នេះ នឹង​ជួយ​បាន​កម្រិត​ណា​ដែរ ឯកឧត្តម​បាន​តប​ថា «​ដឹក​មក​បន្តិច ស្ថាន​ភាពល្អ​ប្រសើរ​បន្តិច​។ ហើយ​បើ​ដឹក​មក​ច្រើន ស្ថានភាព​កាន់តែ​ល្អ​។​ហើយ​បើ​ទោះបីជា​ចំនួន​ប៉ុន្មាន​ក៏​វា​ល្អ​ជាង​មុន​ដែរ​។ វា​នឹង​ជួយ​សម្រួល​ស្ដា​នភា​ព ដូច​ខ្ញុំ​បា​នវ​ញ្ជា​ក់​ជូន​ខាងលើ​។

រោងចក្រដែលបានបិទ អាចនឹងបើកឡើងវិញ ក្រោយនាវាដឹកជញ្ជូនវត្ថុធាតុដើមពីចិនមកដល់កម្ពុជា៧គ្រឿង។

នៅ​ក្នុង​ស​ន្ទ​រក​ថា​ដដែល​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​ថា នាវា​ដឹក​ជញ្ជូន​ចំនួន​៧​គ្រឿង​ដែល​ដឹក​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​នៅ​កម្ពុជា​នោះ គឺ​មាន​៥​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​ហើយ និង ២​គ្រឿង​ទៀត​ចត​នៅ​កំពង់​ផែ​វៀតណាម​សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​នៅ​ទីតាំង​ក្រុង​បា​វិត ខេត្តស្វាយរៀង​។​ហើយ​សម្តេច ក៏​បាន​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស ខាង​កំពង់​ផែ និង​គយ ត្រូវធ្វើ​យ៉ាងណា​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​នេះ​អោយ​ដល់​រោងចក្រ​បាន​ឆាប់រហ័ស​បំផុត និង​បាន​ថ្លែងអំណរគុណ​មិត្ត​ចិន​រួម​ទាំង​អ្នក​វិនិយោគ​គិ​ន និង​ក្រុមហ៊ុន​ចិន​ទាំងអស់​ដែល​បាន​ខិតខំ​ចូលរួម​ជំរុញ​ការ​ដឹកនាំ​វត្ថុធាតុដើម​មក​ផ្គត់ផ្គង់​តម្រូវការ​រោងចក្រ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​អោយ​បាន​ទាន់​ពេលវេលា​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR