Trending now

វៀតណាមបើកការដ្ឋានសាងសង់គម្រោងការណ៍ចិញ្ចឹមគោកែច្នៃទឹកដោះគោក្នុងដើមទុនជាង២៥០០ពាន់លានដុង

11:05 | 19/10/2020

គម្រោងការណ៍នេះមានដើមទុនសរុបជាង២៥០០ពាន់លានដុង ជាមួយនឹងហ្វូងគោចំនួន១ម៉ឺនក្បាល់ និងរោងចក្រកែច្នៃទឹកដោះគោដោយមានទិន្នផលចំនួន៤៩ពាន់តោនក្នុងមួយឆ្នាំ។

ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់។ (រូបថត៖ VNA)

នាថ្ងៃទី១៧ តុលា គណៈកម្មាធិការប្រជាជនខេត្ត Cao Bang បានសហការជាមួយសម្ព័ន្ធក្រុមហ៊ុន TH រៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងការ៍ចិញ្ចឹមគោនិងកែច្នៃទឹកដោះគោដោយអនុវត្តបច្ចេកវិទ្យាខ្ពស់នៅទីរួមខេត្ត Hoa Thuan។ គម្រោងការណ៍នេះមានដើមទុនសរុបជាង២៥០០ពាន់លានដុង ជាមួយនឹងហ្វូងគោចំនួន១ម៉ឺនក្បាល់ និងរោងចក្រកែច្នៃទឹកដោះគោដោយមានទិន្នផលចំនួន៤៩ពាន់តោនក្នុងមួយឆ្នាំ។ គម្រោងការណ៍នេះត្រូវបានប្រតិបត្តិតាមបច្ចេកវិទ្យាទំនើបបំផុតដូចជា ប្រព័ន្ធគ្រប់គ្រងហ្វូងគោដ៏ជឿនលឿនបំផុតលើពិភពលោករបស់ Afimilk (អ៊ីស្រាអែល) ដំណើរការគ្រប់គ្រងជម្ងឺរាតត្បាត ពេទ្យសត្វរបស់នូវែលហ្សេឡង់ និងដំណើរការដោះស្រាយទឹកនិងកាកសំណល់របស់ជប៉ុន អ៊ីស្រាអែលនិងហូឡង់។

តាមការប៉ាន់ស្មានថា នៅពេលត្រូវបានដាក់ឲ្យដំណើរការមក គម្រោងការណ៍នេះនឹងរួមវិភាគទានទឹកប្រាក់ប្រមាណ៦០០ពាន់លានដុងទៅក្នុង GRDP របស់ខេត្ត ទឹកប្រាក់ជាង២០០ពាន់លានដុងទៅក្នុងថវិការដ្ឋ ហើយបង្កើតការងារធ្វើនិងលើកកំពស់ប្រាក់ចំណូលសម្រាប់ពលករដោយផ្ទាល់ចំនួន៥០០នាក់និងពលករដោយប្រយោលរាប់ពាន់នាក់ផ្សេងទៀត៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់