ខេត្ត Yen Bai បរិច្ចាគ ៥០,០០០ ម៉ាសដល់ខេត្ត Val de Marne ប្រទេសបារាំងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាកូវិដ - ១៩

10:07 | 06/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាពេលថ្មីៗនេះ ថ្នាក់ដឹងនាំរបស់គណៈកម្មធិការប្រជាជនខេត្ត Yen Bai បានប្រគល់ ៥០,០០០ ម៉ាសដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាតកូវិដ - ១៩ ដល់ខេត្ត Val de Marne នៃប្រទេសបារាំង។ ភារធារីស្ថានទូតបារាំងប្រចាំនៅវៀតណាមបានទទួលអំណោយនេះ។

ខេត្ត Yen Bai បរិច្ចាគ ៥០,០០០ ម៉ាសដល់ខេត្ត Val de Marne ប្រទេសបារាំងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាកូវិដ - ១៩។

ក្នុងស្ថានភាពនៃជំងឺរាតត្បាតកូវិដ​ - ១៩​ ខេត្ត Yen Bai បានបរិច្ចាគ ៥០,០០០ ម៉ាសដល់ខេត្ត​ Val de Marne​​ ប្រទេសបារាំង។​ ខេត្ត Yen Bai និង​ខេត្ត​ Val de Marne ជាដៃគូសហប្រតិបត្តិការចាប់ទាំងពីឆ្នាំ ១៩៩៦​ ក្នុងវិស័យបរិស្ថាន វប្បធមន៍ និងទេសចរន៍

នៅឆ្នាំ ១៩៩៦ ខេត្ត Yen Bai និង Val-de-Marne បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការនិងសាមគ្គីភាព។ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការនិងកិច្ចប្រជុំទ្វេភាគីអ្នកស្រុកទាំងពីរ ដែលជួយដល់ប្រទេសនៃខេត្តទាំងពីរពង្រឹងការយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌និងប្រជាជននៃប្រទេសទាំងពីរ ដែលរួមចំណែកដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង កាន់តែស៊ីជម្រៅ ។ ទំនាក់ទំនងមិត្តភាពនៃខេត្តទាំងពីរត្រូវបានក្រសួងការបរទេសវៀតណាមនិងទីភ្នាក់ងារសហប្រតិបត្តិការក្នុងតំបន់បារាំង (CUF) ចាត់ទុកជាគំរូសម្រាប់កម្មវិធីសហប្រតិបត្តិការរវាងតំបន់នៃប្រទេសវៀតណាមនិងបារាំង។

ក្នុងរយៈពេល ២៤ ឆ្នាំនៃកិច្ចសហប្រតិបត្តិការ ខេត្តទាំងពីរបានអនុវត្តជិត ៦០ គម្រោងដោយថវិកាសរុបនៃការគាំទ្ររបស់ខេត្ត Val-de-Marne និងបានគៀវគរពីដៃគូដទៃទៀតដែលប៉ាន់ស្មានមានចំនួន ៦ លានអឺរ៉ូ និង មូលនិធិសមភាគីនៃខេត្ត Yen Bai មានចំនួន ៣០ ពាន់លានដុង (ស្មើនឹងជាង១លានដុល្លា)។ ខេត្តទាំងពីរបានអនុវត្តគម្រោងជាច្រើនផ្តោតលើវិស័យសុខាភិបាលនិងសុខភាពសហគមន៍។ វប្បធម៌ការអប់រំនិងការអភិរក្សបេតិកភណ្ឌ ទឹកស្អាតអនាម័យ បរិស្ថាននិងការគ្រប់គ្រងទឹកសំណល់ ការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ពាណិជ្ជកម្មនិងសេវាកម្ម ...

ជាធម្មតាគម្រោង៖ "ឡានក្រុងបណ្ណាល័យចល័ត" ត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមនិងលើកទឹកចិត្តឱ្យចម្លងគំរូនេះនៅតាមតំបន់ផ្សេងទៀតនៃប្រទេសវៀតណាម។

លើសពីនេះគម្រោងនានាមានចំណាប់អារម្មណ៍ក្នុងការគាំទ្រនិងជួយដល់អ្នកដែលជួបការលំបាកនៅក្នុងសង្គម ការអភិវឌ្ឍសេដ្ឋកិច្ចដែលជាប់ទាក់ទងនឹងការអភិរក្សតម្លៃបេតិកភណ្ឌ ការការពារបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាពដូចជា៖ «បង្កើតកូតាពាណិជ្ជកម្មស្មើភាពគ្នាសម្រាប់ផលិតផល Suoi Giang» «គាំទ្រការអភិវឌ្ឍទេសចរណ៍នៅខេត្ត Yen Bai» «ការអភិវឌ្ឍលំហរបារាំងនិងគាំទ្រដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍នៅខេត្ត Yen Bai» «ផែនការ និងការគ្រប់គ្រងប្រភពទឹកសំណល់ទីក្រុង Yen Bai» …

តាមរយៈគំរោងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរខេត្ត Yen Bai បានទាក់ទាញប្រភពធនធានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជម្រុញ កំណើន ពង្រឹងទំនាក់ទំនងតំបន់ជំរុញការកាត់បន្ថយភាពក្រីក្រ និងនាំមក អត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនជាពិសេសនៅក្នុងតំបន់ដែលពិបាកបំផុត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន