យុគសម័យ - មានបុគ្គលនិងសមូហភាពជនជាតិវៀតណាមប្រមាណ ២៥ មកពីតំបន់១៤នៅឯបរទេស បានបរិច្ចាគនិងរួមវិភាគទានថវិការចំនួន ១,៤ លានដុល្លារអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Minh Khoi (រុបថត៖ vnanet)
ក្នុងបរិបទដែលស្ថានភាពជំងឺរាតត្បាតកុវីដ១៩ (COVID – 19)កាន់តែមានភាព ស្មុគស្មាញ ប្រជាអាណិកជនវៀតណាមនៅទូទាំងពិភពលោកបានរួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិតចូលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងកុវីដ១៩ នៅវៀតណាម។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Dang Minh Khoi បានឲ្យដឹងថាមានសមូហភាព និងបុគ្គលវៀតណាមប្រមាណ ២៥ នៅប្រទេសចំនួន ១៤ បានបរិច្ចាក ឧបត្ថម្ភតាមរយៈគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម សមាគមកាកបាទក្រហមវៀតណាម និងមន្ទីរពេទ្យមួយចំនួន ដែលកំពុងព្យាបាលអ្នកជម្ងឺកុវីដ១៩ ជាមួយនឹងទឹកប្រាក់ជិត ១,៤ លានដុល្លារអាមេរិក និងសំភារៈ បរិក្ខាពេទ្រផ្សេងៗជាច្រើនទៀត។ នេះគឺជាសកម្មភាពចូលរួមចំណែកកសាងរូបភាពថ្មីអំពីមនុស្ស ប្រជាជាតិ និងប្រទេសជាតិវៀតណាម ក៏ដូចជាសម្ដែងនូវ“ ស្មារតីរបស់វៀតណាម” ក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Dang Minh Khoi បានឲ្យដឹងថារដ្ឋាភិបាលវៀតណាមកំពុងអនុវត្តយ៉ាងសកម្មនូវគោលការណ៍ទទួលជនរួមជាតិ ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងបំពេញការងារនៅឯបរទេសឲ្យវិលប្រឡប់មកស្រុកកំណើត ដែលក្នុងនោះ ផ្តល់អាទិភាពដល់ករណីដែលជួបការលំបាកចូចជា មនុស្សវ័យចំណាស់ អ្នកជំងឺ មនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំ ភ្ញៀវទេសចរដែលជាប់គាំងនៅបរទេសជាដើមផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន