សមាគមមិត្តភាពវៀតណាម - បារាំងទីក្រុងហូជីមិញ; HUFO បានបរិច្ចាគម៉ាសចំនួនជាង ២៣,០០០ និងសូលុយស្យុងសម្លាប់មេរោគចំនួន ១០០ លីត្រ ដល់ប្រជាជនបារាំងដើម្បីប្រយុទ្

13:53 | 29/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ២៨ ខែមេសា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញបានសហការជាមួយសមាគមមិត្តភាពវៀតណាម - បារាំងទីក្រុងហូជីមិញដើម្បីបរិច្ចាគម៉ាសវេជ្ជសាស្រ្តចំនួន ២៣,០០០ និងសូលុយស្យុងសម្លាប់មេរោគចំនួន ១០០ លីត្រ ចំពោះប្រជាជនបារាំងតាមរយៈអគ្គកុងស៊ុលបារាំងនៅទីក្រុងហូជីមិញសំដៅរួមដៃគ្នាប្រឆាំងនឹង COVID-19។

បរិច្ចាគម៉ាសវេជ្ជសាស្រ្តចំនួន ២៥,០០០ ដល់ប្រជាជនបារាំងតាមរយៈអគ្គកុងស៊ុលបារាំងនៅទីក្រុងហូជីមិញ។

នៅក្នុងពិធីនោះ HUFO សូមផ្ញើជូនប្រជាជនបារាំងតាមរយៈអគ្គកុងស៊ុលបារាំងនៅទីក្រុងហូជីមិញម៉ាសវេជ្ជសាស្ត្រជាង ២៣.០០០ និងសូលុយស្យុងសម្លាប់មេរោគចំនួន ១០០ លីត្រ ដែលត្រូវបានចលនាដោយ HUFO រួមជាមួយសមាគមមិត្តភាពវៀតណាម - បារាំងទីក្រុងហូជីមិញ ដែលក្នុងនោះមានការចូលរួមវិភាគទានរបស់សមាគមមិត្តភាពវៀតណាម - បារាំងនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach និងសមាគមមិត្តភាពវៀតណាម - បារាំងនៃមន្ទីរពេទ្យកុមារ ២ និងសមាគមគ្រូពេទ្យទីក្រុងហូជីមិញ និងអ្នកឧបត្ថម្ភមួយចំនួនផ្សែងទៀត។

ដើម្បីថ្លែងអំណរគុណចំពោះសកម្មភាពដ៏ថ្លៃថ្នូររបស់វៀតណាមនិងការរួមដំណើររបស់សមាគមមិត្តភាពវៀតណាម - បារាំងទីក្រុងហូជីមិញ លោក Vincent Floreani អគ្គកុងស៊ុលបារាំងនៅទីក្រុងហូជីមិញបានអះអាងថា អារម្មណ៍ដ៏ថ្លៃថ្លាទាំងនេះនឹងរួមចំណែកពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រជាជនបារាំងដើម្បីជំនះជំងឺរាតត្បាតសកលនេះ។

ថ្លែងមតិនៅក្នុងពិធីនេះ លោក Vương Duc Hoang Quan ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ ជំងឺរាតត្បាតសកល Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ថានភាពសេដ្ឋកិច្ចសង្គម ក៏ដូចជាជីវិតរបស់ប្រជាជនទីក្រុងនិយាយរួមនិងសហគមន៍មិត្តភក្តិអន្តរជាតិរួមទាំងប្រជាជនបារាំងនិយាយដោយឡែក។ រដ្ឋាភិបាលវៀតណាមនិងប្រជាជនវៀតណាមបន្តអះអាងនូវតួនាទីជាមិត្តជិតស្និទ្ធ ហើយតែងតែត្រៀមខ្លួនអមដំណើរនិងគាំទ្រដល់មិត្តអន្តរជាតិដើម្បីជំនះរាល់ការលំបាកក្នុងសមត្ថភាពរបស់ខ្លួន។

លោក Vương Duc Hoang Quan បានឱ្យដឹងថា នាពេលខាងមុខនេះ សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញនឹងបន្តផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្តជាច្រើនដើម្បីបញ្ជូនទៅស្ថាប័នការទូតនៅក្នុងទីក្រុង និងសហគមន៍មិត្តភក្តិអន្តរជាតិដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅក្នុងទីក្រុងហូជីមិញដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: HUFO COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង