ប្រជាជនវៀតណាមនៅអូស្រ្តាលីជួយគាំទ្រសហគមន៍ក្នុងការប្រយុទ្ធ ប្រឆាំងនឹង COVID-19

09:23 | 22/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្រុមមួយចំនួនដូចជា "អ្នកម្តាយវៀតណាម នៅអូស្ត្រាលី", "សហគមន៍និស្សិតអន្ដរជាតិ Melbourne - ជួយគ្នាទៅវិញទៅមក "... បានប្រគល់ជូនអង្ករ ម៉ាស់ គ្រឿងឧបភោគ បរិភោគ និងស្បៀងអាហារជាច្រើនដើម្បីជំនះការលំបាកដែលបង្កឡើងដោយជំងឺ Covid-19។

អំណោយបានវេចខ្ចប់យ៉ាងហ្មត់ចត់​ ដោយក្រុម "អ្នកម្តាយវៀតណាម នៅអូស្ត្រាលី"។( រូបថត៖ Vietnam+)

នៅប្រទេសអូស្ត្រាលី​មានជនជាតិវៀតណាមជាង ២៥ ម៉ឺននាក់ និងនិស្សិត​វៀតណាមជិត ២ ម៉ឺននាក់​កំពុងសិក្សា និងរស់នៅដូច្នេះ សកម្មភាព​នានាដើម្បី​​សហគមន៍ក៏ត្រូវ​បាន​ធ្វើ​ឡើង​ជាច្រើន​ផងដែរ។

កំពុងឈរនៅក្នុងឃ្លាំងមួយដែលផ្ទុកស្បឿង​អាហារនៅទីក្រុង Sydney (រដ្ឋ New South Wales ​) នៃ​ប្រទេសអូស្រ្តាលី សហគ្រិនម្នាក់​ឈ្មោះ Diem Kieu Fuggersberger កំពុងព្យាយបែង​​​​ចែក​អង្ករ មីកញ្ចប់ ​ពង​មាន់ស្រស់ៗ​ ជូនដល់​និស្សិតអន្តរជាតិដែល​ជួបការ​លំ​បាក។

ក្នុងរយៈពេលពីរ បី ម៉ោងនៃព្រឹកថ្ងៃទី ១៨ ខែមេសា អង្ករចំនួន ៥ តោន ពងមាន់ចំនួន​ ១,៥៥០ គ្រាប់​ និងមីកញ្ចប់​ ២០០០ កេស​ត្រូវ​បានលោកស្រី​ Diem Kieu ​ និងបុគ្គលិក មន្ត្រីនៃក្រុមហ៊ុន​ Berger Ingredients និង Coco& Lcas’Kitchen ចែក​ជូន​ម​នុស្សចំនួន​ ៣០០ នាក់​។​ ទោះជា​ហត់នឿយក៏ដោយ ក៏​ប៉ុន្តែ​ស្នាមញញឹ​មតែងតែ​ស្ថិតនៅលើប​បូរមាត់រ​បស់​​សហគ្រិនវៀតណាមរូប​នេះ។

នាថ្ងៃដដែល នៅទីតាំងមួយផ្សេងទៀត នៅទីក្រុង Melbourne (រដ្ឋ Victoria) អ្នកគ្រប់គ្រងម្នាក់ឈ្មោះ​ Nguyen Duc Quyet និងសមាជិក​នៃក្រុម​ “VSM- សហគមន៍និស្សិតអន្តរជាតិ Melbourne - ជួយគ្នាទៅវិញទៅមក” ក៏​ត្រៀម​ខ្លួន​​ទៅ​​ចែក​ស្បៀង​អាហារជូនដល់​ជន​ជាតិ​វៀត​ណាម​ដែលកំ​ពុងជួបកា​រលំបាក់នៅក្នុងទីក្រុង Melbourne,​ តាមក​ម្មវិធី "មានបាយត្រូវមានសាច់" ។

នៅក្នុងយុទ្ធនាការរៃអង្គាសប្រាក់លើកដំបូង ក្រុមរបស់លោក Quyet ប្រមូលបានជិត ១០,០០០ ដុល្លារអូស្រ្តាលី (ស្មើនឹង ៦,០០០ ដុល្លារ​អាមេ​រិក) ដើម្បីទិញនិងផ្តល់អំណោយ «ជាសាច់ជ្រូក​ចំនួន​ ៣ គីឡូ​ក្រាម​» ជូនដល់​អ្នក​ដែល​ត្រូវ​ការ ហើយ​ដឹកទៅ​ដល់​ផ្ទះ​ដោយឥត​គិតថ្លៃ។

ដឹក​អំណោយដែល​នឹង​ប្រគល់ជូនអ្នក​ដែល​ជួបការលំបាក។ (រូបថត៖ Vietnam+)

លោកស្រី Diem Kieu និង ក្រុម​" VSM-សហគមន៍និស្សិតអន្ដរជាតិ Melbourne - ជួយគ្នាទៅវិញទៅមក" គ្រាន់​តែជាពីរ​ក្នុង​ចំ​ណោម​ក្រុមជួយឧបត្ថម្ភ ​ដែលកំ​ពុងធ្វើការជួយ​គាំទ្រ​សហគមន៍​នៅអូស្ត្រាលី។ អស់រយៈពេលជិតមួយខែហើយ ​​ចលនា​ជនជា​តិវៀតណាម​ជួយគ្នាបា​នរីករា​ល​ដាល​ពាសពេញគ្រប់​រដ្ឋធំនិង តូច​​នៃប្រទេស​អូស្រ្តាលី​ហើយ​។

ក្រុម “អ្នកម្តាយវៀតណាមនៅអូស្ត្រាលី” ដែលមានសមាជិកជិត ១៣,​០០០ នាក់​ ក្នុង​នោះ​មាន​សមាជិក​ប្រមាណ ៩០០០ នាក់​​កំពុង​រស់​នៅក្នុ​​ងប្រទេសអូស្ត្រាលី ត្រូវបានគេចាត់ទុកថាជាគំរូ​​មួ​យក្នុងចំ​ណោមគំរូ​ដ៏អស្ចារ្យបំ​ផុតនៃចលនានេះ។

ចាប់ផ្តើមកម្មវិធីរៃអង្គាសប្រាក់សម្រាប់ទប់ស្កាត់​នឹង​ COVID នៅថ្ងៃទី ២៦ ខែមីនា ដោយគំនិតផ្តួចផ្តើមដោយលោកស្រី Nguyen Bao Chau ដែលជាអ្នកគ្រប់គ្រងក្រុម។ បន្ទាប់ពីអនុវត្តបានជាង ៣ សប្តាហ៍ ក្រុមនេះបានរៃអង្គាសថវិកាបានប្រមាណ ២៥,០០០ ដុល្លារអូស្រ្តាលី (ប្រមាណ ១៥.០០០ ដុល្លារ) អង្ករប្រមាណ ៥០ តោន មីកញ្ចប់រាប់រយកេស សំលៀកបំពាក់ ឧបករណ៍ប្រើប្រាស់ ... និង​ជួយ​ឧបត្ថម្ភដល់ករណីជួប​ការ​លំបាក់​ជាង ៣០០ ករណី​ ​នៅតាម​រដ្ឋនានា​ដូចជា Victoria, New South Wales, Queensland, Adelaide …

លោកស្រី Katina Vu អ្នកបេឡាធិកាសម្រាប់កម្មវិ​ធីនេះបាន​ឲ្យ​ដឹង​ថា“ គេផ្តល់​អ្វីៗ ​​យើងក៏ទទួលយកទាំងអស់ ​​​អ្នកខ្លះនឹងត្រូវការរបស់នេះ ឯ​អ្នកខ្លះវិញ​នឹងត្រូ​វការ​រ​ប​ស់ផ្សេងទៀត។ ជំនួយ​ទាំងអស់​ពិតជាមាន​តម្លៃណាស់ ជា​ពិសេសនៅ​ក្នុងដំណាក់កាលដ៏លំបាកនេះ។

អង្ករនិង​មីបាន​ប្រមូល មុនពេល​ប្រគល់ជូន​និស្សិតអន្តរជាតិ។ (រូបថត៖ Vietnam+)

ជាក្រុមមួយធ្វើសកម្មភាពតាមបណ្តាញសង្គម ប៉ុន្តែក្នុង​រយៈពេល​ជាង ៥ ឆ្នាំ ចាប់តាំងពីបង្កើតមក ក្រុម“អ្នកម្តាយវៀតណាមនៅអូស្រ្តាលី” បាននិង​កំពុងជំរុញសកម្មភាពជាក់ស្តែង​ជាច្រើន ដើម្បីជួយ​គាំទ្រដល់​ប្រជាជន​ក្នុងស្ថានភាពលំបាក ជាពិសេសគឺស្ត្រីវៀ​តណាមដែល​រងគ្រោះ​​ដោយ​អំ​ពើហិង្សា នៅអូស្រ្តាលី

ក្រៅពីផ្តល់ការឧបត្ថម្ភជាសម្ភារៈ ក្រុមនេះក៏ជួយដល់អ្នកដែលរងគ្រោះ​ខាង​ស្មារតី អ្នក​ដែលជួបការលំបាកខាង​​នីតិវិធីច្បាប់ និង​ក្នុង​ជីវភារស់​នៅប្រចាំ​ថ្ងៃ​ផង​ដែរ ... ការខិតខំប្រឹងប្រែង​របស់​សមាជិកទាំងឡាយ​ត្រូវ​បាន​តប​ស្នងសង់​វិញ​ហើយ​ ដោយ​មាន​ការជួយ​​គាំទ្រពីសម្បុ​រស​ជន​ មេធាវី និងធុរកិច្ចវៀត​ណាម​ជាច្រើននៅក្នុងប្រទេសអូស្ត្រាលី។

ដូច្នេះ​ហើយ មូលនិធិ COVID-19 នៃក្រុម “​អ្នកម្តាយ​វៀត​ណាម​នៅ​អូស្ត្រាលី​” ត្រូវបានពង្រីកជានិច្ច ដោយ​មាន​កម្មវិ​ធីសម្ព័​ន្ធភាពផ្សេ​ង​ទៀត​ ហើយ​ត្រូវបានអនុវត្តនៅតាមតំបន់ជាច្រើន ដូចជាកម្មវិធី“ ផ្តល់​អង្ករដោយឥតគិតថ្លៃ” ដែលមានអង្ករ​ជាង ១១ តោន ត្រូវ​ ប្រគល់ជូន​អ្នក​ដែលជួបការលំបាករបស់​លោក N.V. Quyt នៅទីក្រុង Melbourne និងក្រុង Perth (ខាងលិចអូស្ត្រាលី) ហើយ​​កម្មវិធី“ ​ជួយគ្នាទៅ​វិញទៅម​កក្នុងគ្រា​ដែល​កើត​ឡើង​ជំងឺរាតត្បាត​” ដោយមានការប្រគល់ម៉ាស់​ដោយឥតគិតថ្លៃ និងចែក​អង្ករដល់​សហគមន៍វៀតណាមនៅក្រុង Sydney របស់ក្រុម Dong Tam ឬ​កម្មវិធី “សំរាប់សហគមន៍ទាំងអស់” ដោយ​មាន​សកម្មភាពចែក​អង្ករ និងម៉ាស់​ចំនួន​ ១០០ ពីក្រុមហ៊ុន H&N នៅ​ទីក្រុ​ង Canberra ជាដើម./.


(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន