ចំណងសាមគ្គីភាពរបស់វៀតណាមជាមួយបណ្តាប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

06:47 | 20/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ទោះបីជានៅតែមានការលំបាកជាច្រើននិងកំពុងប្រឈមមុខនឹងជំងឺរាតត្បាតក៏ដោយក៏ ប៉ុន្តែវៀតណាមបានខិតខំអស់ពីសមត្ថភាពដើម្បីផ្តល់ការគាំទ្រផ្នែកវេជ្ជសាស្រ្ត បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋបរទេសនៅវៀតណាម ករណីឆ្លង COVID – 19 ជាច្រើនបានព្យាបាលជាសះស្បើយ។ នេះជាសារស្តីពីចំណងសាមគ្គីភាព ការប្តេជ្ញាចិត្ត និងសកម្មភាពដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលទទួលបានការកោតសរសើរនិងការវាយតម្លៃខ្ពស់ពីមិត្តភក្តិអន្តរជាតិ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមលោក Daniel Kritenbrink បានទទួលម៉ាស់ការពារមេរោគពីរដ្ឋាភិបាលនិងប្រជាជនវៀតណាម។ (ប្រភព៖​ ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម)

គាំទ្រយ៉ាងសកម្មដល់បណ្តាប្រទេស

វៀតណាមបានប្រគល់ជូនប្រទេសកម្ពុជានិងឡាវនូវសម្ភារៈបរិក្ខារពេទ្យ រួមមានសម្លៀកបំពាក់ការពារ ម៉ាស់ ប្រព័ន្ធធ្វើតេស្ត រួមទាំងឧបករណ៍ធ្វើតេស្តវីរុស SARS-CoV-2 ក្នុងតម្លៃជាង៧ពាន់លានដុងសម្រាប់ប្រទេសនីមួយៗទៀតផង។

ទន្ទឹមជាមួយគ្នានោះ វៀតណាមបានផ្តល់ជូនប្រទេសឥណ្ឌូនេស៊ី នូវឧបករណ៍ធ្វើតេស្តចំនួន ៥០០ និងផ្តល់ជូនប្រទែសមីយ៉ាន់ម៉ានូវទឹកប្រាក់ចំនួន ៥០.០០០ ដុល្លាអាមេរិក ក៏ដូចជា ផ្តល់ជូនបក្ស រដ្ឋនិងប្រជាជនគុយបានូវបរិមាណអង្ករចំនួន៥០០០តោន ដើម្បីទប់ទល់នឹង ផលប៉ះពាល់នៃជំងឺ Covid-19 ផងដែរ។

មុននោះ បន្ទាប់ពីជំងឺ Covid-19 ផ្ទុះឡើងនៅប្រទេសចិន បក្ស រដ្ឋាភិបាលនិងប្រជាជន វៀតណាមបានប្រគល់ជូនបក្ស រដ្ឋាភិបាលនិងប្រជាជនចិន នូវសម្ភារៈ បរិក្ខារពេទ្យជាច្រើនរួមមាន៖ ម៉ាស៊ីនឧបត្ថម្ភការដកដង្ហើម សម្លៀកបំពាក់ការពារ និងម៉ាស់ ក្នុងតម្លៃសរុបចំនួន ៥០០.០០០ ដុល្លាអាមេរិក។ សមាគមន៍កាកបាទក្រហមវៀតណាមក៏បានចលនាអង្គការនិងបុគ្គលនានាឲ្យផ្ដល់ជូនប្រជាជនចិននូវសម្ភារៈបរិក្ខារពេទ្យក្នុងតម្លៃ១០០.០០០ដុល្លាអាមេរិកដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺផងដែរ។

លើសពីនេះទៅទៀត វៀតណាមក៏បានជួយឧបត្ថម្ភដល់ប្រទេសជាច្រើនផ្សេងទៀត ដូចជា ជប៉ុន រុស្ស៊ី អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ់ សហរដ្ឋអាមេរិក និងអង់គ្លេស ជាដើម។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh។ (ប្រភព៖ Baoquocte)

រួមដៃគ្នាជាមួយសហគមន៍អន្តរជាតិដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត

ដោយសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតសកល មេដឹកនាំរដ្ឋាភិបាល និងក្រសួងការបរទេសវៀតណាមតែងតែមានការសន្ទនាតាមទូរស័ព្ទជាមួយដៃគូនានាជុំវិញពិភពលោកដើម្បីចែករំលែកបទពិសោធន៍ និងស្នើវិធានការការពារនិងទប់ស្កាត់ការរាតត្បាត។

ក្នុងសន្និសីទតាមរយៈអ៊ិនធរណែត សម្រាប់ថ្នាក់រដ្ឋមន្រ្តីការបរទេសក្រោមប្រធានបទសហប្រតិបត្តិការអន្តរជាតិស្តីពីការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID – 19 ក្នុងក្របខ័ណ្ឌនៃសហភាពពហុភាគីនិយម ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានលើកឡើងសំណើយ៉ាងជាក់លាក់ចំនួន ០៤ ចំនុចគឺជា៖

ទីមួយ ពង្រឹងចំណងសាមគ្គីភាពអន្តរជាតិនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយតួនាទីស្នូលរបស់អង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោក ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃសកម្មភាពរបស់អង្គការសុខភាពពិភពលោក ដើម្បីធានានូវសមត្ថភាពក្នុងការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ ក្នុងសមត្ថភាពរបស់ខ្លួនប្រទេសវៀតណាមនឹងចូលរួមចំណែកក្នុងការខិតខំនេះនិងត្រៀមខ្លួនជាស្រេចក្នុងការបរិច្ចាគគ្រឿងសម្ភារៈបរិក្ខារពេទ្យដែល "ផលិតដោយវៀតណាម"ផងដែរ ។

ទីពីរ បង្កើនការចែករំលែកព័ត៌មាន បទពិសោធន៍និងលទ្ធផលស្រាវជ្រាវ ព្រមទាំងធានា ថាមនុស្សគ្រប់រូបអាចទទួលបានវ៉ាក់សាំងនិងថ្នាំព្យាបាលដូចគ្នាផងដែរ។

ទីបី អំពាវនាវឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់កិច្ចប្រឹងប្រែងឆ្លើយតបនឹងការរាតត្បាតជាពិសេសបញ្ឈប់សកម្មភាពជាឯកតោភាគីនិងមានឥទ្ធិពលផ្ទុយនឹងច្បាប់អន្តរជាតិ។ គាំទ្រការអំពាវនាវរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិឲ្យមានបទឈប់បាញ់ជាសកលនិងដកទណ្ឌកម្មដែលធ្វើឱ្យសមត្ថភាពរបស់ប្រទេសនានាដែលបន្សោយសមត្ថភាពក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។

ទីបួន រៀបចំផែនការអភិវឌ្ឍន៍ក្រោយពីជំងឺកូវីដ១៩ត្រូវបានទប់ស្កាត់ដោយផ្តោតសំខាន់លើការសម្របសម្រួលគោលនយោបាយនិងវិធានការណ៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគធ្វើឱ្យមានស្ថេរភាពទីផ្សារហិរញ្ញវត្ថុនិងស្តារទំនុកចិត្តឡើងវិញរបស់អង្គភាពអាជីវកម្មនិងប្រជាជនផងដែរ។

ទោះបីជានៅតែមានការលំបាកជាច្រើននិងកំពុងប្រឈមមុខនឹងជំងឺរាតត្បាតក៏ដោយក៏ ប៉ុន្តែវៀតណាមបានខិតខំអស់ពីសមត្ថភាពដើម្បីផ្តល់ការគាំទ្រផ្នែកវេជ្ជសាស្រ្ត បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋបរទេសនៅវៀតណាម ករណីឆ្លង COVID – 19 ជាច្រើនបានព្យាបាលជាសះស្បើយ។ នេះជាសារស្តីពីចំណងសាមគ្គីភាព ការប្តេជ្ញាចិត្ត និងសកម្មភាពដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលទទួលបានការកោតសរសើរនិងការវាយតម្លៃខ្ពស់ពីមិត្តភក្តិអន្តរជាតិ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន