ធុរជនវៀតណាមរួមដំណើរជាមួយរដ្ឋាភិបាលឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

15:42 | 21/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ២០ ខែមេសានៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ តំណាងក្រុមហ៊ុនសាជីវកម្ម Hoang Anh Gia Lai (HAGL) របស់វៀតណាមបានប្រគល់ជូន ដល់ឧបនាយករដ្ឋមន្រ្តីឡាវ Somdy Duangdy នូវទឹកប្រាក់ ១០០,០០០ ដុល្លារអាមេរិក ដែលជាថវិកាសម្រាប់គ្រឿងឧបករណ៍និងសម្ភារៈបរិក្ខាពេទ្យដែលសាជីវកម្មនេះទិញដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលនិងប្រជាជនឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ (COVID-19)នៅក្នុងប្រទេសនេះ។

ធុរជនវៀតណាមរួមដំណើរជាមួយរដ្ឋាភិបាលឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (រូបថត៖ vnanet)

ថ្លែងក្នុងពិធីប្រគល់នេះ លោក Che Quang Long ប្រធានតំណាងក្រុមហ៊ុន HAGL ប្រចាំនៅប្រទេសឡាវ មានប្រសាសន៍ថាចាប់តាំងពីវិនិយោគនៅប្រទេសឡាវនាឆ្នាំ ២០០៧ មក សាជីវកម្មនេះតែងតែទទួលបានការគាំទ្រនិងសម្របសម្រួលពីរដ្ឋាភិបាលប្រទេសនិងប្រជាជនឡាវ។ ក្នុង បរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅនិងសេដ្ឋកិច្ចនៃប្រទេសឡាវក៏ដោយ ប៉ុន្តែសាជីវកម្មនេះយល់ថាខ្លួនមានទំនួលខុសត្រូវក្នុងការអមដំណើរជាមួយរដ្ឋាភិបាលនិងប្រជាជនឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាចហាវនេះតែម្តង។

កញ្ចប់ជួយឧបត្ថម្ភលើកនេះរួមមានសម្លៀកបំពាក់ការពារវេជ្ជសាស្ត្រចំនួន ៣.០០០ គ្រឿង ម៉ាសការពារចំនួន ២០៥,០០០ សន្លឹក ទឹកលាងដៃកំចាត់មេរោគចំនួន ៥០០០ ដប និងស្រោមដៃពេទ្យចំនួន ៥ ម៉ឺនឈុត។ តម្លៃសរុបនៃកញ្ចប់ឧបត្ថម្ភនេះគឺ ១០០,០០០ ដុល្លារអាមេរិក។

តាំងនាមរដ្ឋាភិបាលនិងប្រជាជនឡាវ លោកឧបនាយករដ្ឋមន្ត្រី Somdy Duangdy បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុមហ៊ុនសាជីវកម្ម HAGL ដែលបានអមដំណើររដ្ឋាភិបាលនិងប្រជាជនឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ SARS-CoV-2 ព្រមទាំងប្តេជ្ញាប្រើប្រាស់ឧបករណ៍វេជ្ជសាស្រ្តទាំងនេះអោយមានប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះផងដដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip