យុគសម័យ - សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែនជ្រៃធំ - ខាញ់ប៊ិញ (Khanh Binh) បានប្រព្រឹត្តឡើងជាធម្មតាដោយមានរថយន្តដឹកទំនិញធន់ធំប្រមាណ ៤០ គ្រឿង / ថ្ងៃស្មើនឹងចំនួនរថយន្តដឹកជញ្ជូនមុនពេលបញ្ជាផ្អាកការចេញចូលឆ្លងកាត់ច្រកព្រំដែនជាបណ្តោះអាសន្ន។
កាងារធ្វើចត្តាឡីស័កត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់តាមច្រកព្រំដែនវៀតណាមនិងកម្ពុជា (រូបថត៖ vietnam+)
នាបច្ចុប្បន្ន សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែនច្រកជ្រៃធំ - Khanh Binh បានប្រព្រឹត្តិទៅយ៉ាងប្រក្រតី ដោយមាន រថយន្តដឹកទំនិញធន់ធំចេញចូលប្រមាណ ៤០ គ្រឿងក្នុងមួយថ្ងៃ។ សកម្មភាពដោះដូរពាណិជ្ជកម្មព្រំដែនកម្ពុជា - វៀតណាមនៅតែត្រូវបានរក្សាដដែល បើទោះបីជាការឆ្លងកាត់ព្រំដែនរបស់ពលរដ្ឋ និងភ្ញៀវទេសចរត្រូវបានផ្អាកជាបណ្ដោះអាសន្ន សំដៅទប់ទល់នឹងជំងឺឆ្លងជំងឺ COVID-19 ក៏ដោយ។
ឆ្លើយបទសម្ភាសជាមួយអ្នកយកព័ត៌មានពីទីភ្នាក់សារព័ត៌មានវៀតណាម អនុប្រធានក្រុមជំនាញ នៃសាខាគយច្រកព្រំដែន Khanh Binh នៃផ្នែកគយខេត្ត An Giang លោក Truong Cong Nhan បានឲ្យដឹងថា នាបច្ចុប្បន្ន សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែនច្រកជ្រៃធំ - Khanh Binh បានប្រព្រឹត្តិទៅយ៉ាងប្រក្រតី ដោយមាន រថយន្តដឹកទំនិញចេញចូលប្រមាណ ៤០ គ្រឿងក្នុងមួយថ្ងៃ ពោលគឺស្មើនឹងបរិមាណរថយន្តដឹកទំនិញមុនពេលមានបទបញ្ញត្តិផ្អាកជាបណ្ដោះអាសន្នការចេញចូលឆ្លង ដែនកាលពីថ្ងៃតី ១៨ ខេមិនា ឆ្នាំ ២០២០។
រថយន្តដឹកទំនិញនៅច្រកព្រំដែនវៀតណាម-កម្ពុជា (រូបថត៖ Vnanet)
រាល់វិធានការណ៍ចត្តាឡីស័កជម្ងឺកូវីដ១៩ត្រួវបានអនុវត្តយ៉ាងម៉ឹងម៉ាត់ចំពោះរថយន្តដឹកទំនិញដែលចូលទៅប្រទេសវៀតណាមជាបណ្តោះអាសន្ន ដើម្បីរង់ចាំការរុះរើនិងរៀបចំទំនិញ ចេញទៅកាន់ប្រទេសកម្ពុជា ហើយនាបច្ចុប្បន្នការងារធ្វើចត្តាឡីស័កសម្រាប់អ្នកបើកបរនិងយានយន្តត្រូវបានធ្វើបានល្អនិងធានាធ្វើត្រឹមត្រូវតាមការកំណត់ផងដែរ។
គួរជម្រាបថា នារសៀលថ្ងៃទី២៦ ខែមិនា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជាក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជម្ងឺកូវីដ២៩ក្នុងរយៈពេលកន្លងមក។ លោក Nguyen Xuan Phuc បានបញ្ជាក់ថារដ្ឋាភិបាលវៀតណាមសម្រេចផ្តល់ជំនួយឧបត្ថម្ភរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានូវគ្រឿងបរិក្ខាវេជ្ជសាស្ត្រមួយចំនួនដោយមានទឹកប្រាក់ស្មើនឹង ១០០.០០០ ដុល្លារផង ដែរ។ រីឯក្រសួងសុខាភិបាលវៀតណាមក៏នឹងផ្តល់ជូនប្រទេស កម្ពុជានូវឧបករណ៍ធ្វើតេស្តវីរុស SARS-CoV-2 មួយចំនួន ដែលមានទឹកប្រាក់ស្មើនឹង ៥ ពាន់លានដុងផងដែរ។ វៀតណាមមានបំណង ក្នុងការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រមកប្រទេសកម្ពុជា ប្រសិនបើមានការស្នើសុំពីភាគីកម្ពុជា។
កាងារធ្វើចត្តាឡីស័កត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់តាមច្រកព្រំដែនវៀតណាមនិងកម្ពុជា (រូបថត៖ vietnam+)
រីឯខ្លួនវិញសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់ភាគីវៀតណាម ហើយវាយតម្លៃខ្ពស់ចំពោះវិធានការរបស់វៀតណាមក្នុងការការពារនិងគ្រប់គ្រងជំងឺរាតត្បាត ព្រមទាំងបានឯកភាពណែនាំឱ្យអាជ្ញាធរកម្ពុជាផ្តល់ការសម្របសម្រួលដល់សហគមន៍ វៀតណាមនៅកម្ពុជាក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ផងដែរ៕(បកប្រែដោយ ហេងវុធ្ធី)



មតិពីមិត្តអ្នកអាន