ប្រទេសជប៉ុនផ្តល់ថវិកាចំនួន ៣,៩ លានដុល្លារអាមេរិកសម្រាប់គណៈកម្មការទន្លេមេគង្គ (MRC)

15:30 | 17/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កាលពីថ្ងៃទី ១៣ ខែមីនា រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ៣,៩ លានដុល្លារដល់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីលើកកម្ពស់ការព្យាករណ៍និងការត្រួតពិនិត្យទឹកជំនន់និងគ្រោះរាំងស្ងួតនៅក្នុងតំបន់។

លោក An Pich Hatda និង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសឡាវលោក Keizo Takewaka​ ក្នុងពិធីចុះហត្ថលេខា។ (រូបថត៖ Pham Kien/ VN+)

ជំនួយចំនួន ៣,៩ លានដុល្លារអាមេរិកត្រូវបានប្រកាសក្នុងពិធីចុះហត្ថលេខារវាងនាយកប្រតិបត្តិ MRC លោក An Pich Hatda និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសឡាវលោក Keizo Takewaka ដែលពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅទីស្នាក់ការលេខាធិការដ្ឋាន MRC នៅទីក្រុងវៀងចន្ទន៍ (ប្រទេសឡាវ) ។

អាស្រ័យហេតុនេះការគាំទ្រនេះត្រូវបានប្រើដើម្បីធ្វើឱ្យមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះរាំងស្ងួតនិងទឹកជំនន់របស់ MRC ក្នុងរាជធានីភ្នំពេញក្លាយជាមជ្ឈមណ្ឌលដ៏ល្អបំផុតក្នុងការព្យាករណ៍ឱ្យបានលឿននិងត្រឹមត្រូវអំពីទឹកជំនន់និងគ្រោះរាំងស្ងួត សម្រាប់ប្រទេសនៅទន្លេមេគង្គក្រោមដូចជាប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

រដ្ឋាភិបាលជប៉ុនគឺជាដៃគូអភិវឌ្ឍន៍យូរអង្វែងរបស់ MRC ។ ចាប់តាំងពីឆ្នាំ ២០០១ ប្រទេសជប៉ុនបានផ្តល់ថវិកាជាង ១៨ លានដុល្លារអាមេរិកដើម្បីគាំទ្រគម្រោងមួយចំនួន រួមមានគម្រោងលើការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត ប្រព័ន្ធធារាសាស្ត្រការ ប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: baoquocte)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម