ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតបក្សប្រជាជនបដិវត្តឡាវ

15:00 | 20/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែមីនា នៅទីក្រុងវៀងចន្ទន៍ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី Sounthone Sayachak សមាជិកគណៈកម្មាធិការកណ្តាលបក្សនិងជាប្រធានគណៈទាក់ទងកណ្តាលបក្សប្រជាជនបដិវត្តឡាវ ក្នុងឱកាសអបអរសារទរខួបលើកទី ៦៥ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនឡាវ (២២ មីនា ១៩៥៥ - ២២ មីនា ២០២០)។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី Sounthone Sayachak សមាជិកគណៈកម្មាធិការកណ្តាលបក្សនិងជាប្រធានគណៈទាក់ទងកណ្តាលបក្សប្រជាជនបដិវត្តឡាវ (រូបថត៖ vov)


ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung បានផ្តល់កន្ត្រកផ្កាអបអរសារទររបស់អគ្គលេខាបក្សប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដល់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith អតីតប្រធានបក្សអតីតប្រធារដ្ឋ លោក Khamtay Siphandone និងអតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋឡាវលោក Choummaly Sayasone ។

ក្នុងជំនួបនេះ លោកស្រី Sounthone Sayachak បានមានប្រសាសន៍ថា បក្ស រដ្ឋនិងប្រជាជនឡាវបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាពដ៏ល្អប្រពៃ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ធើម្បីធ្វើឱ្យទំនាក់ទំនងនេះកាន់តែស្អិតរមួត មានប្រសិទ្ធភាព និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung បានបញ្ជាក់ថាវៀតណាមជានិច្ចកាលគោរពនិងប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការថែរក្សានិងពង្រីកចំណងមិត្តភាពដ៏ល្អប្រពៃ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ឡាវ និងឡាវ-វៀតណាមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង