កសាងផែនការដោះស្រាយការបំពុលប្លាស្ទិចនៅតាមដងទន្លេមេគង្គ

11:14 | 05/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កាលពីខែកុម្ភៈក្នុងកំឡុងសិក្ខាសាលាមួយនៅទីក្រុងវៀងចន្ទន៍ (ប្រទេសឡាវ) ដែលរៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRC) និងកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) នៅតំបន់អាស៊ីប៉ាស៊ីហ្វិក មន្ត្រីរដ្ឋាភិបាលនិងអ្នកស្រាវជ្រាវចំនួនប្រមាណ ៥០ នាក់ មកពីប្រទេសមេគង្គរួមមានកម្ពុជា ឡាវ ថៃ និងវៀតណាមបានពិភាក្សាអំពីវិធីសាស្ត្រវាយតម្លៃដើម្បីសិក្សាការបំពុលប្លាស្ទិចនៅលើដងទន្លេមេគង្គ។

ការបំពុលប្លាស្ទិចនៅលើដងទន្លេមេគង្គ។ (ប្រភព៖​ Khmer Times)

លើសពីនេះទៀតនៅក្នុងសិក្ខាសាលានេះ ប្រទេសទាំង ៤ បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការដើម្បីផ្តល់ព័ត៌មាននិងភស្តុតាងវិទ្យាសាស្ត្រលម្អិតបន្ថែមទៀតស្តីពីស្ថានភាពនៃការបំពុលប្លាស្ទិចនៅក្នុងតំបន់ក៏ដូចជាផលប៉ះពាល់របស់វាទៅលើបរិស្ថាននិងប្រជាជននៅទីនេះនិងផ្តល់អនុសាសន៍គោលនយោបាយដើម្បីដោះស្រាយបញ្ហានេះ។

ការវាយតម្លៃនេះរួមមានការត្រួតពិនិត្យនិងការប្រមូលកំទេចកំទីប្លាស្ទិកនិងកាកសំណល់ផ្សេងៗនៅទីតាំងចំនួន ៥ ក្នុងទីក្រុងធំ ៗ តាមដងទន្លេមេគង្គរួមមាន៖ ឈៀងរ៉ៃ (Chiang Rai), វៀងចន្ទន៍, អ៊ូប៊ុនរ៉ាតថានី (Ubon Ratchathani), ភ្នំពេញនិង Can Tho។

សិក្ខាសាលានេះគឺជាផ្នែកមួយនៃគម្រោង “Counter-MEASURE” (គម្រោងលើកកម្ពស់វិធានការណ៍ដើម្បីដោះស្រាយជាមួយសំណល់ប្លាស្ទិកសមុទ្រនៅអាស៊ីអាគ្នេយ៍និងឥណ្ឌា) របស់អង្គការ UNEP និងឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន។

នៅក្នុងអនុតំបន់មេគង្គ MRC និង UNEP កំពុងធ្វើការជាមួយគ្នាដើម្បីអនុវត្តគម្រោងនេះ។ វេជ្ជបណ្ឌិតលោក An Pich Hatda នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC បានឲ្យដឹងថាកិច្ចសហប្រតិបត្តិការជាមួយអង្គការ UNEP គឺមានភាពទាន់ពេលវេលាព្រោះរដ្ឋជាសមាជិកនឹងធ្វើការវាយតម្លៃអំពីស្ថានភាពនិងនិន្នាការនៃសំណល់ប្លាស្ទិករួមទាំង ក្របខ័ណ្ឌច្បាប់និងស្ថាប័នសម្រាប់ការគ្រប់គ្រងការបំពុលប្លាស្ទិចក្រោមផែនការការងារប្រចាំឆ្នាំរបស់ MRC សម្រាប់ឆ្នាំ ២០២០ ។

យោងតាមការសិក្សានៅក្នុងទស្សនាវដ្តី Environmental Science & Technology កាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ទន្លេមេគង្គគឺជាទន្លេមួយក្នុងចំណោមទន្លេចំនួន ១០ ដែលផ្ទុកកាកសំណល់ប្លាស្ទិក ៨៨-៩៥% ចូលទៅក្នុងមហាសមុទ្រពិភពលោក។ លើសពីនេះទៀតក៏មានរបាយការណ៍ផ្សេងទៀតអំពីរបៀបរស់នៅដែលពឹងផ្អែកខ្លាំងលើប្លាស្ទិកពាសពេញតំបន់ជុំវិញទន្លេមេគង្គ ដោយគ្មានវិធានការណ៍តបតណាមួយឡើយ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip