លោកសាស្ត្រាចារ្យ Carl Thayer បានអះអាងថាការផ្លាស់ប្តូរថ្មីគឺជាគោលនយោបាយសំខាន់និងមានអត្ថន័យសម្រាប់បក្សកុម្មុយនិស្តវៀតណាម

07:26 | 01/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោកសាស្ត្រាចារ្យ Carl Thayer នៃសកលវិទ្យាល័យ New South Wales បាននិយាយអំពីតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកក៏ដូចជាការព្រួយបារម្ភដ៏ធំរបស់បក្សនាពេលអនាគតផងដែរ។

លោកសាស្ត្រាចារ្យ Carl Thayer (រូបថត៖ vietnamplus.vn)

ក្នុងឱកាសខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ១៩៣០ / ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២០) អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងស៊ីដនី (Sydney) បានសម្ភាសន៍លោកសាស្រ្តាចារ្យ Carl Thayer នៃសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) អំពីតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកក៏ដូចជាការព្រួយបារម្ភសំខាន់ៗរបស់បក្សនាពេលអនាគត។ លោកសាស្ត្រាចារ្យ Carl Thayer បានមានប្រសាសន៍ថាបក្សកុម្មុយនិស្តវៀតណាមបានអះអាងតួនាទីដឹកនាំរបស់ខ្លួនតាមរយៈព្រឹត្តិការណ៍សំខាន់ៗក្នុងការរំដោះប្រទេសជាតិឲ្យផុតពីការត្រួតត្រារបស់បរទេសនិងការបង្កើតប្រទេសវៀតណាមមួយប្រកបដោយឯកភាពនិងឯករាជ្យ។

ទាក់ទងនឹងគោលនយោបាយដែលមានសារៈសំខាន់បំផុតចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងទំនាក់ទំនងអន្តរជាតិរបស់ វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក លោកសាស្ត្រាចារ្យ Carl Thayer បានសង្កត់ធ្ងន់ថាគោលនយោបាយសំខាន់ដែលមានអត្ថន័យរហូតមកដល់បច្ចុប្បន្នគឺ បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំក្នុងការផ្លាស់ប្តូរថ្មីកាលពីឆ្នាំ ១៩៨៦ ។ ប្រទេសវៀតណាមបានមានការផ្តួចផ្តើមក្នុងការអភិវឌ្ឍផលិតកម្មឯកជនដោយផ្អែកទៅលើក្រុមគ្រួសារនានា។ គោលនយោបាយនេះបាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងផលិតកម្មស្រូវនិងសម្របសម្រួល "ការពង្រីក" នៃឧស្សាហកម្មធុនស្រាល។ ទន្ទឹមនឹងនេះដែរប្រទេសវៀតណាមបានពង្រីកទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួននិងលើកទឹកចិត្តការវិនិយោគពីបរទេស ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារសង្គមនិយមរបស់ ខ្លួនផងដែរ។ កំណើនសេដ្ឋកិច្ចរបស់វៀតណាមបានកាត់បន្ថយអត្រានៃភាពក្រីក្រយ៉ាងខ្លាំងនៅពេលដែលប្រទេសវៀតណាមបានក្លាយជាខឿនសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។

យោងតាមសាស្រ្តាចារ្យ Carl Thayer ថ្នាក់ដឹកនាំវៀតណាមនឹងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងថែមទៀតដល់ការរៀបចំសម្រាប់មហាសន្និបាតបក្សនៅទូទាំងប្រទេសលើកទី ១៣ នៅដើមឆ្នាំ ២០២១ ដើម្បីធានាឱ្យមានការផ្លាស់ប្តូរនយោបាយយ៉ាងរលូន ក៏ដូចជាការមូលមតិគ្នាលើគោលនយោបាយសេដ្ឋកិច្ចសង្គមដ៏ធំក្នុងរយៈពេល ៥ ឆ្នាំខាងមុខផងដែរ៕​

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង