យុគសម័យ៖ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសហការជាមួយសមាគមខ្មែរ - វៀតណាមរៀបចំពិធីប្រគល់អំណោយតេតចំនួន ១៥០ សម្រាប់គ្រួសារខ្មែរ - វៀតណាមដែលមានជីវភាពលំបាកខ្វះខាត។
នារសៀលថ្ងៃទី ១៣ មករា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសហការជាមួយសមាគមខ្មែរ - វៀតណាមបានរៀបចំពិធីប្រគល់អំណោយតេតដល់ក្រុមគ្រួសារចំនួន ១៥០ ដែលមានជីវភាពលំបាកខ្វះខាត។
លោកឯកអគ្គរដ្ឋទូត Vu Quang Minh ថ្លែងក្នុងពិធីប្រគល់អំណោយ។(រូបថត៖ VOV)
ថ្លែងក្នុងពិធីប្រគល់អំណោយនោះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា Vu Quang Minh បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការជួយឧបត្ថម្ភរបស់សហគ្រាសវៀតណាមដែលកំពុងធ្វើអាជីវកម្ម នៅកម្ពុជាដែលបានចាប់អារម្មណ៍ជួយសហគមន៍។ ជាក់ស្តែងជាការផ្តល់ភាពកក់ក្តៅដល់គ្រួសារក្រីក្រ តាមរយៈអំណោយទាំងនេះ។ ថែមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ផងដែរ។
លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសម្តែងក្តីសង្ឃឹមថា៖ “ ឆ្នាំក្រោយយើងនឹងលើកកម្ពស់សមិទ្ធិផល និងការខិតខំប្រឹងប្រែងដែលយើងទទួលបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ឆ្នាំថ្មីនេះជារីករាយជាងនិងនាំមកនូវសេចក្តីអំណរកាន់តែច្រើនដល់ សហគមន៍ប្រជាជនខ្មែរមានដើមកំណើតវៀតណាម នៅកម្ពុជា។ ”
ការប្រគល់អំណោយដល់គ្រួសារមានជីវភាពលំបាកខ្វះខាត។ (រូបថត៖ VOV)
មានប្រមាណ ១៦០,០០០ នាក់។ ជីវភាពរស់នៅរបស់គ្រួសារមួយចំនួននៅតែជួបការលំបាកខ្វះខាត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនេះ ដូច្នេះអំណោយរាប់ពាន់របស់សហគ្រាសវៀតណាមនៅកម្ពុជា ដែលប្រគល់ដល់គ្រួសារក្រីក្រនៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានា។
ដោយបានក្លាយជាទំនៀមទំលាប់ នៅរៀងរាល់រដូវផ្ការីកមកដល់ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងសហគ្រាសវៀតណាមដែលវិនិយោគនិងធ្វើអាជីវកម្ម នៅព្រះរាជាណាចក្រកម្ពុជា រៀបចំដំណើរសួរសុខទុក្ខនិងប្រគល់អំណោយដល់អាណិកជនវៀតណាម ដែលរួមចំណែកក្នុងលើកទឹកចិត្តជនជាតិវៀតណាមនៅក្រៅប្រទេសឆ្លងកាត់ការលំបាក និងរួមរស់នឹងជនសាមីរក្សានិងពង្រឹងប្រពៃណីវប្បធម៌និងសាមគ្គីភាពរវាងជនជាតិទាំងពីរវៀតណាម - កម្ពុជា ៕
(ប្រែសម្រួលដោយឌីណា)


មតិពីមិត្តអ្នកអាន