នាដើមខែមករា ឆ្នាំ២០២០ នៅខេត្តរតនគិរី រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជូនថ្នាក់ដឹកនាំខេត្ត នគរបាលខេត្ត Gia Lai និងថ្នាក់ដឹកនាំនគរបាលខេត្ត Kon Tum។
លោក លី ធុច បំពាក់គ្រឿងឥស្សរិយយសសហមេត្រីជូនលោក Duong Van Trang លេខានៃគណៈកម្មាធិការបក្សខេត្ត Gia Lai (រូបថត៖ cand.com.vn)
អញ្ជើញចូលរួមពិធីនេះមាន លោក លី ធុច ទេសរដ្ឋមន្រី្តទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ននានានៃខេត្តរតនគិរី។
បុគ្គលដែលបានបំពាក់គ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជារួមមាន៖ លោក Duong Van Trang លេខានៃគណៈកម្មាធិការបក្សខេត្ត Gia Lai; លោក Vu Ngoc Thanh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai; លោកវរសេនីយ៍ឯក Vu Van Lau នាយកនគរបាលខេត្ត Gia Lai; លោកវរសេនីយ៍ឯក Rah Lan Lam នាយករងនគរបាលខេត្ត Gia Lai ; លោកវរសេនីយ៍ឯក Nguyen Cong Van នាយកនគរបាលខេត្ត Kon Tum រួមជាថ្នាក់ដឹកនាំមួយចំនួននៃនគរបាលខេត្ត Gia Lai ទៀតផង។
លោក លី ធុច បំពាក់គ្រឿងឥស្សរិយយសសហមេត្រីជូន លោក Vu Ngoc Thanh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai (រូបថត៖ cand.com.vn)
គ្រឿងឥស្សរិយយសសហមេត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺជារង្វាន់ដ៏ថ្លៃថ្នូដើម្បីទទួលស្គាល់សមិទ្ធិផល និងការចូលរួមចំណែកជាវិជ្ជមានរបស់បុគ្គលទាំងឡាយក្នុងការពង្រឹង និងកសាងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍលើគ្រប់វិស័យរវាងអាជ្ញាធរ និងប្រជាជននៃ Gia Lai និងខេត្ត Kon Tum (វៀតណាម) ជាមួយខេត្តរតនគីរី ព្រមទាំងជំរុញ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា៕
(ប្រភពព័ត៌មាន: kh.qdnd.vn)


មតិពីមិត្តអ្នកអាន