យុគសម័យ - នារសៀលថ្ងៃទី ២៥ ខែធ្នូ បញ្ជាការដ្ឋានកងនាវាចរតំបន់ ៥ បានបើកកិច្ចប្រជុំ ដកពិសោធន៍នៃការល្បាតរួមលើកទី ២៨ រវាងអង្គភាពនេះនិងមូលដ្ឋានកងទ័ពជើងទឹកភូមិន្ទកម្ពុជា។
តំណាងកងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកកម្ពុជា បានចុះហត្ថលេខាលើកម្មវិធីល្បាតរួមគ្នាមួយសម្រាប់ឆ្នាំ ២០២០ (រូបថតៈ Tin Huy)
ដំណើរល្បាតរួមគ្នាលើកទី ៥៥ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩ និងលើកទី ៥៦ នៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ១៩១៩ ដែលឆ្លងចម្ងាយសរុបចំនួន ២៦៣ ម៉ាយល៍ នៅលើដែនទឹកប្រវត្តិសាស្ត្ររបស់វៀតណាម និងកម្ពុជា។ ភាគីទាំងពីរបានសម្របសម្រួល បណ្តុះបណ្តាល តាមរយៈភាសាទាំងបី គឺ៖ វៀតណាម កម្ពុជា និងអង់គ្លេស។
កងទ័ពជើងទឹកនិងកម្លាំងមុខងារនៃប្រទេសនីមួយៗ បានអនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀងស្តីពីដែនទឹកជាប្រវត្តិ សាស្ត្រនិងចាត់វិធានការជាច្រើនដូចជា៖ ការល្បាតរួម ការត្រួតពិនិត្យ ការរក្សាសណ្តាប់ធ្នាប់និងសន្តិសុខក្នុងដែនទឹកប្រវត្តិសាស្ត្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកនេសាទនៃប្រទេសទាំងពីរ ធ្វើអាជីវកម្ម តាមទំនៀមទម្លាប់តាំងពីយូរណាស់មកហើយរបស់ប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានជូនដំណឹងជាមួយគ្នាទៅវិទៅមកជាបន្ទាន់អំពីបញ្ហាពាក់ព័ន្ធ រួមទាំងសហការគ្នាដោះស្រាយរាល់បញ្ហាកើតមានឡើង។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយនិងអប់រំប្រជានេសាទដោយមិនរំលោភលើច្បាប់និងអធិបតេយ្យភាព រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុងដែនទឹកប្រវត្តិ សាស្ត្រនិងតំបន់សមុទ្រជាប់គ្នារវាងប្រទេសទាំងពីរ។
ម្យ៉ាងវិញទៀត ភាគីទាំងពីរបានរៀបចំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នាឱកាសនៃពិធីបុណ្យទាននានាក៏ដូចជានៅពេលព្រឹត្តិការណ៍សំខាន់ៗ រួមទាំងសកម្មភាពជួបប្រាស្រ័យវប្បធម៌សិល្បៈ ជាពិសេស ត្រួតពិនិត្យ ចូលរួមជួយសង្គ្រោះ ជនរងគ្រោះក្នុងដែនទឹកប្រវត្តិសាស្ត្រនិងតំបន់សមុទ្រនៅជាប់គ្នារវាងប្រទេសទាំងពីរ។
ពីលទ្ធផលដែលសម្រេចបាននេះ ភាគីទាំងពីរបន្តដាក់ចេញទិសដៅសម្រាប់ការសម្របសម្រួលនាពេលខាងមុខ ជាពិសេសអនុវត្តយ៉ាងតឹងរឹង នូវកិច្ចព្រមព្រៀងស្តីពីតំបន់សមុទ្រប្រវត្តិសាស្ត្រ បទបញ្ជាស្តីពីការសម្របសម្រួលល្បាតរួមគ្នា។ ទន្ទឹមជាមួយគ្នានោះ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងមុខងារគ្រប់គ្រងដែនសមុទ្រនៃប្រទេសទាំងពីរ ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មឆ្លងដែន ការជួញដូរនិងការដឹកជញ្ជូនទំនិញអាវុធនិងសម្ភារៈផ្ទុះដោយខុសច្បាប់ រួមទាំងការជួញដូរមនុស្សនិងការគេចពន្ធ ជាដើម៕
(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន