បណ្ដាប្រទេសមេគង្គ - ឡានឆាងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

20:35 | 19/12/2019 (ប្រភព៖ vovworld.vn - សរុបដោយហេងវុធ្ធី)

នារសៀលថ្ងៃទី ១៨ ខែធ្នូ គណៈកម្មការទន្លេមេគង្គ MRC បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា លេខាធិការដ្ឋាន MRC និងមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកមេគង្គ - ឡានឆាងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំដៅបង្កើនប្រសិទ្ធភាពសម្រាប់វិស័យសហប្រតិបតិ្តការសំខាន់ៗមួយចំនួនរវាងភាគីទាំងពីរទាក់ទងនឹងតំបន់ទន្លេមេគង្គ។

ទន្លេមេគង្គហូរឆ្លងកាត់តំបន់ត្រីកោណមាសរវាងថៃ ឡាវ និងមីយ៉ាន់ម៉ា (រូបថត៖ TTXVN)

យោងតាមកិច្ចព្រមព្រៀង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ភាគីទាំងពីរនឹងធ្វើការរួមគ្នាតាមរយៈសកម្មភាពអភិវឌ្ឍន៍និងការគ្រប់គ្រងធនធានទឹកនិងបណ្ដាធនធានពាក់ព័ន្ធដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាពរបស់បណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គ។

បន្ទាប់ពីពិធីចុះហត្ថលេខា ភាគីទាំងពីរបានឯកភាពគ្នាធ្វើការស្រាវជ្រាវរួមអំពីស្ថានភាពគ្រោះរាំងស្ងួតនិងកំរិតទឹកទាបនៅឆ្នាំ ២០១៩ នៅអាងទន្លេមេគង្គទាំងនៅផ្នែកខាងក្រោមនិងផ្នែកខាងលើ។ យោងតាមនេះ ផែនការនឹងចាប់ផ្តើមនៅខែមករាហើយរំពឹងថានឹងបញ្ចប់នៅខែកញ្ញាឆ្នាំ ២០២០។ គោលដៅនៃក្នុងការស្រាវជ្រាវនេះគឺជាស្វែងរកមូលហេតុនិងផលប៉ះពាល់នៃគ្រោះរាំងស្ងួតនិងកំរិតទឹកទាបក្នុងឆ្នាំ ២០១៩។ ដោយផ្អែកលើការស្រាវជ្រាវនោះ ភាគីទាំងពីរនឹងផ្តល់នូវដំណោះស្រាយនិងសកម្ម ភាពទាក់ទងនឹងការចែករំលែកនិងលើកកម្ពស់គុណភាពទិន្នន័យ ព័ត៌មានរវាងប្រទេសមេគង្គ - ឡានឆាង ដើម្បីកសាងរូបភាពនៃការផ្លាស់ប្តូរព័ត៌មានឲ្យបានច្បាស់ណាស់និងបង្កើតការសម្របសម្រួលប្រតិបត្តិការនៃអាងស្តុកទឹកទាំងនៅក្នុងចិននិងប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ សំដៅឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធិភាពចំពោះបញ្ហានាបច្ចុប្បន្ននិងអនាគតអំពីគ្រោះរាំងស្ងួតនិងកំរិតទឹកទាប៕

(ប្រភព៖ vovworld.vn - សរុបដោយហេងវុធ្ធី)

(ប្រភព៖ vovworld.vn - សរុបដោយហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន