ពិធីសម្ពោធមណ្ឌលសុខភាពមិត្តភាពវៀតណាម-កម្ពុជា

23:21 | 18/12/2019 (យោងតាម vov.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នេះគឺជាមណ្ឌលសុខភាពមួយដែលជួយឧបត្ថម្ភដោយក្រសួងការពារប្រទេសវៀតណាមដោយមានទឹកប្រាក់ជាង ៣ ពាន់លានដុង រួមទាំងមានឧបករណ៍ខាងវេជ្ជសាស្ត្រសំរាប់ការពិនិត្យនិងព្យាបាលជំងឺផ្សេងៗទៀតផង។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ត្រួតពិនិត្យហេដ្ឋរចនាសម្ព័ន្ធនៅមណ្ឌលសុខភាពមិត្តភាពវៀតណាម-កម្ពុជា (រូបថត៖ vov.vn)

នាព្រឹកថ្ងៃទី ១៨ ខែធ្នូ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅទស្សនា និងចូលរួមពិធីបើកសម្ពោធនិងប្រគល់មណ្ឌលសុខភាពមិត្តភាពពេទ្យយោធាសម្រាប់ប្រទេសមិត្តនៅខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានអញ្ជើញទៅសួរសុខទុក្ខមន្ត្រីនិងបុគ្គលិកនៅមណ្ឌលសុខភាពមិត្តភាពវៀតណាម-កម្ពុជានៅស្រុកចន្ទ្រា ខេត្តស្វាយរៀងនៃប្រទេសកម្ពុជា ព្រមទាំងចូលរួមការដាំដើមឈើទុកជាអនុស្សាវរីយ៍និងចុះហត្ថលេខាលើការសេចក្តីប្រគល់មណ្ឌលសុខភាពមិត្តភាពវៀតណាម-កម្ពុជាទៀតផង។

គួរឲ្យបញ្ជាក់ថានេះគឺជាមណ្ឌលសុខភាពមួយដែលត្រូវបានក្រសួងការពារប្រទេសវៀតណាមផ្តល់ជំជំនួយឧបត្ថម្ភដល់កម្ពុជា ដោយមានទឹកប្រាក់ជាង ៣ ពាន់លានដុង ព្រមទាំងដំឡើងនិងប្រគល់ឧបករណ៍សម្ភារៈខាងវេជ្ជសាស្ត្រដើម្បីបម្រើការពិនិត្យនិងព្យាបាលជំងឺជូនដល់ប្រជាជនផងដែរ។

ព្រឹត្តិកាណ៍លើកនេះបានបញ្ជាក់ពីការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី ចំណងសាមគ្គី កិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមករវាងវៀតណាមនិងកម្ពុជា។

ក្រោយពីពិធីនេះ អង្គភាពមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ រួមគ្នាដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិដែលកើតឡើងជាយថាហេតុណ៍ដោយមានការចូលរួមរបស់ប្រជាជននិងទាហានចំនួន ២ ពាន់នាក់ផងដែរ៕

(យោងតាម vov.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vov.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម