លោកស្រី ហ្វាមធូបា (Pham Thu Ba) - អ្នកគ្រប់គ្រងធនធានមនុស្ស និងអភិវឌ្ឍន៍គម្រោងអន្តរជាតិ (Plan International): បញ្ហាចំនួន ៧ ដែលយើងត្រូវការការគាំទ្រ

14:54 | 11/12/2019 (ហេង វុធ្ធី)

យុគសម័យ - រហូតដល់ឆ្នាំ ២០២១ គម្រោងអន្តរជាតិនៅវៀតណាម (Plan International Viet Nam) នឹងធ្វើសកម្មភាពដើម្បីជួយឲ្យក្មេងស្រីចំនួន២លាននាក់ នៅប្រទេសវៀតណាមអាចទៅរៀនសូត្រ ដឹកនាំ សម្រេចចិត្តនិងអភិវឌ្ឍន៍បាន។ ដើម្បីបន្តបំពេញបេសកកម្មរបស់ខ្លួន Plan International Viet Nam មានបំណងចង់អោយ VUFO - PACCOM អាចរួមដំណើរជាមួយគ្នា និងគាំទ្រក្នុងបញ្ហាចំ​នួន ៧ ផ្សេងៗទៀតផង។

លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃអនុវិទ្យាល័យ Ta Nhiu ស្រុក Xin Man ខេត្ត Ha Giang ចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ“ Girls get Equal” របស់អង្គការ Plan International (រូបថត៖ Thoidai.com.vn)

កាសែតយុគសម័យបានធ្វើបទសម្ភាសន៍ជាមួយលោកស្រី Pham Thu Ba - អ្នកគ្រប់គ្រងធនធានមនុស្ស និងអភិវឌ្ឍន៍គម្រោងអន្តរជាតិ (Plan International Viet Nam) ដើម្បីចែករំលែកព័ត៌មាននេះ។

លោកស្រី Pham Thu Ba បានមានប្រសាសន៍ថា៖

ដោយមានរយៈពេលជាង ៨០ ឆ្នាំធ្វើការនៅក្នុងប្រទេសចំនួន ៧៥ Plan International គឺជាអង្គការមួយក្នុងចំណោមអង្គការការពារ សិទ្ធិក្មេងស្រីធំបំផុតនៅលើពិភពលោក។នៅប្រទេសវៀតណាម Plan International ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៩៣។ អង្គការនេះកំណត់ គោលដៅគឺជួយកុមារនិងក្មេងស្រីដែលជួបការលំបាកដើម្បីរីកធំឡើងនៅក្នុងសង្គមដែលមានសុវត្ថិភាពនិងគោរពសិទ្ធិរបស់ពួកគេ។

អាចនិយាយបានថា Plan International នៅវៀតណាមទទួលបានការអភិវឌ្ឍឥតឈប់ឈរនិងទទួលបានជោគជ័យជាក់លាក់ដោយសារ ការគាំទ្រនិងរួមដំណើររបស់សម្ព័ន្ធសមាគមមិត្តភាពវៀតណាម (VUF​​O) និងគណៈកម្មាធិការសម្របសម្រួលជំនួយប្រជាជន (PACCOM) តាំងពីពេលដំបូងនៅពេលដែលអង្គការបានសំរេចចិត្តធ្វើប្រតិបត្តិការនៅប្រទេសវៀតណាម។ ការគាំទ្រនិងដៃគូមិនដែលឈប់ទេ សូម្បីតែបង្កើន គុណភាពក្នុងរយៈពេល២៥ឆ្នាំកន្លងមក។

VUFO និង PACCOM បានជួយគាំទ្រដល់ Plan International វៀតណាមក្នុងការបើកតំបន់គម្រោងដំបូងនៅប្រទេសវៀតណាមនាឆ្នាំ ១៩៩៣ នៅខេត្ត Ha Nam បច្ចុប្បន្នគឺជា Ha Nam និង Nam Dinh ដែលជាទីភ្នាក់ងារវាយតម្លៃនិងគាំទ្រឲ្យយើងខ្ញុំទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការ ផ្លូវការនៅប្រទេសវៀតណាម។ ចាប់តាំងពីពេលនោះមក តំបន់គំរោងថ្មីនៃ Plan International នីមួយៗនៅប្រទេសវៀតណាមមានសញ្ញាណ សំខាន់ៗរបស់ VUFO - PACCOM ក្នុងការតភ្ជាប់ ពិគ្រោះយោបល់ ការសិក្សាស្រាវជ្រាវវិជ្ជមានជាបឋម វិជ្ជមានដែលអាចធ្វើបាននិងផ្តល់ អាជ្ញាប័ណ្ណ។ យើងតែងតែជឿជាក់ថាជាមួយនឹងការរួមដំណើររបស់ VUFO - PACCOM តែងតែមានជំរើសល្អបំផុតនៅក្នុងវិស័យដែលមានការ គាំទ្រពីអង្គការ។

យើងចាប់ផ្តើមតំបន់គម្រោងដំបូងនៅជ្រលងភ្នំ Nam Ha បន្ទាប់មក Quang Tri – Bac Giang – Phu Tho – Quang Binh – Thai Nguyen – Quang Ngai។ តាមរយៈនេះ យើងអាចជឿទុកចិត្តថែមទៀត ក្នុងការអនុវត្តកម្មវិធីនិងគម្រោងនៅឃុំនិងភូមិដាច់ស្រយាលបន្ថែមទៀតនៅ តាមមូលដ្ឋានទាំងនេះ។ បន្ទាប់មកបើកតំបន់គម្រោងនៅ ខេត្តខ្ពង់រាបដែលមានជនជាតិភាគតិចជាច្រើនដែលមានបញ្ហាប្រឈមជាច្រើនដូចជា Ha Giang - Lai Chau និងខ្ពង់រាបដូចជា Gia Lai – Kon Tum។

ក្មេងៗស្រីលេងកំសាន្តនៅឯសួនកុមារប្រកបដោយសុវត្ថិភាពនៅអនុវិទ្យាល័យ Kim Chung ឃុំ Kim Chung ស្រុក Dong Anh ទីក្រុងហាណូយ (រូបថត៖ Thoidai.com.vn)

Plan International វៀតណាមមានបំណងចង់បានអនុវត្ត៧ចំណុចដូចខាងក្រោម៖

ទី១៖ជួយគាំទ្រនិងបញ្ចុះបញ្ចូលអង្គភាពផ្តល់ជំនួយឧបត្ថម្ភដែលមានភាពចាំបាច់ពីអង្គការក្រៅរដ្ឋាភិបាលបរទេសប្រចាំនៅ វៀតណាម(អ.រ.ប) និង អាទិភាពរបស់ អ.រ.ប អាចបន្តចូលរួមចំណែកដល់ប្រទេសវៀតណាមផងដែរ។ យើងត្រូវធ្វើអោយមិត្តភក្តិអន្តរជាតិដឹងថា ក្រៅពីសមិទ្ធិផល ដែលវៀតណាមសម្រេចបាន នៅតែមានក្រុមនិងសហគមន៍មិនទាន់សម្រេចបានគោលដៅសហស្សវត្សរ៍នៅឡើយ។ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីអមដំណើរនិងជួយពួកគេ។ប្រទេសវៀតណាមនៅតែត្រូវការការគាំទ្រពីបណ្តាប្រទេសដទៃទៀតដែលទាក់ទងនឹងហិរញ្ញវត្ថុ ព័ត៌មាន និងចំណេះដឹងដើម្បីសំរេចគោលដៅ “គ្មាននរណាម្នាក់ទុកចោលនៅពីក្រោយទេ” ។

ទី២៖ជំរុញការចែករំលែកព័ត៌មានអំពីអាទិភាពក្នុងតំបន់មូលដ្ឋានដើម្បីយើងអាចតភ្ជាប់កម្មវិធីនិងគម្រោងរបស់យើងអាចឆ្លើយតបនឹងតម្រូវការនិងគោលដៅអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាធ្វើអតិបរិមានូវប្រភពធនធានទៀតផង។

ទី៣៖ តភ្ជាប់ Plan International វៀតណាមក្នុងការកសាងដៃគូថ្នាក់ក្រសួង ដើម្បីឱ្យមានកម្មវិធីនិងគម្រោងដែលមានឥទ្ធិពលយ៉ាងស៊ីជម្រៅ ថែមទៀតដែលទាក់ទិននឹងការអនុវត្តសិទ្ធិកុមារ ជាពិសេសក្មេងស្រី។

ទី៤៖ សម្របសម្រួលគោលនយោបាយដើម្បីឱ្យអង្គការក្រៅរដ្ឋាភិបាលអាចប្រមូលថវិកាដោយផ្ទាល់នៅវៀតណាមពីអង្គភាពអាជីវកម្ម និងបុគ្គល វៀតណាម។ កសាងស្វ័យភាពជាបណ្តើរៗ នៃប្រភពថវិកា ក៏ដូចជាបង្កើនការយល់ដឹងនិងការចូលរួមចំណែករបស់ប្រជាជនវៀតណាមក្នុង គម្រោងអភិវឌ្ឍន៍។

ទី៥៖ បន្តអមដំណើរនិងគាំទ្រអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគោលនយោបាយនិងនីតិវិធីប្រកបដោយប្រសិទ្ធភាពព្រមទាំងសន្សំសំចៃ ពេលវេលាយ៉ាងល្អបំផុតក្នុងការចុះឈ្មោះនិងការពន្យារសុពលភាពនៃអាជ្ញាប័ណ្ណសម្រាប់សិក្ខាសាលាអន្តរជាតិ អាជ្ញាប័ណ្ណការងារ ទិដ្ឋាការ សម្រាប់និយោជិកបរទេស ទិដ្ឋាការសម្រាប់ភ្ញៀវទេសចរប្រកបដោយសាមញ្ញនិងទាន់ពេលវេលាផងដែរ។

ទី៦៖បន្តតភ្ជាប់ជាមួយអង្គការក្រៅរដ្ឋាភិបាលដើម្បីអាចចែករំលែកមេរៀនជោគជ័យ ក៏ដូចដកបទពិសោធន៍ដើម្បីចែករំលែកគំរូដែលទទួល ជោគជ័យការសិក្សាស្រាជ្រាវនិងការវាយតម្លៃដែលអាចត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការកសាងយុទ្ធសាស្រ្តរយៈពេលវែងរបស់ អង្គការក្រៅរដ្ឋាភិបាលនិយាយរួមនិង Plan International និយាយដោយឡែកនៅប្រទេសវៀតណាម។

ទី៧៖ រៀបចំការវាយតម្លៃនិងទទួលស្គាល់ការចូលរួមចំណែកពីអង្គការជាប្រចាំ ព្រមទាំងផ្តល់នូវមតិយោបល់តបតវិញ ដើម្បីលើកកំពស់គុណភាព កម្មវិធីឲ្យកាន់ល្អថែមទៀត ក៏ដូចជាសមស្របនិងមានប្រសិទ្ធភាពសម្រាប់សហគមន៍និងអ្នកទទួលផលប្រយោជន៍ជាពិសេសកុមារផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip