ពិធីបិទបញ្ចប់កម្មវិធីជួបជុំមិត្តភាពកសិកររវាងប្រទេសទាំង៣ វៀតណាម - ឡាវ - កម្ពុជា

21:39 | 03/12/2019 (ហេង វុធ្ធី)

យុគសម័យ - នាយប់ថ្ងៃទី ២ ខែធ្នូ នៅទីក្រុង Da Lat ខេត្ត Lam Dong ប្រទេសវៀតណាម បានប្រព្រឹត្តទៅពិធីបិទបញ្ចប់កិច្ចប្រជុំមិត្តភាពកសិករនៃប្រទេសទាំង ៣ វៀតណាម - ឡាវ - កម្ពុជា។

អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ baotintuc.vn)

អញ្ជើញចូលរួមពិធីនេះ មានវត្តមានរបស់ អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien; ប្រធានសមាគមកសិករវៀតណាមលោក Thao Xuan Sung រួមទាំង ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមនិងមូលដ្ឋាន និងប្រធានគណៈប្រតិភូឡាវនិងកម្ពុជាផងដែរ។ កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ២ ធ្នូ តាមរយៈសកម្មភាពនានាដូចជា សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍លើការអភិវឌ្ឍន៍កសិកម្ម កសិករ តំបន់ជនបទនៃប្រទេសទាំង ៣ និងកម្មវិធីជួបប្រាស្រ័យវប្បធម៌ សិល្បៈ ទស្សនាគំរូនៃកសិកម្មបច្ចេកវិទ្យាខ្ពស់ ព្រមទាំងមានការផ្លាស់ប្តូរចែករំលែកនិងសិក្សាបទពិសោធន៍រវាងតំណាងទាំងឡាយអំពីការអភិវឌ្ឍន៍កសិកម្ម កសិករនិងតំបន់ជនបទផងដែរ។

ទិដ្ឋភាពនៃពិធី (baotintuc.vn)

ថ្លែងនៅក្នុងពិធីបិទនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dung លោក Pham S បានមានប្រសាសន៍ថា កម្មវិធីនេះមានការផ្សព្វផ្សាយយ៉ាងខ្លាំងក្លាដល់មិត្តភក្តិអន្តរជាតិនិយាយរួម និងប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជានិយាយដោយឡែក ក្នុងការពង្រឹងនិងពង្រីកការផ្លាស់ប្តូរនិងសហប្រតិបត្តិការយ៉ាងទូលំទូលាយស្តីពីការអភិវឌ្ឍន៍កសិកម្មកសិករនិងតំបន់ជនបទ ព្រមទាំងរឹតបន្តឹងចំណងមិត្តភាពនិងទំនាក់ទំនងពិសេសរវាងកសិករនៅក្នុងប្រទេសទាំងបីក៏ដូចជានៅលើពិភពលោកផងដែរ។

នេះគឺជាឱកាសល្អក្នុងការផ្សព្វផ្សាយផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និងស្របតាមស្តង់ដារដើម្បីបម្រើផលិត កម្មនិងការប្រើប្រាស់ក្នុងស្រុក ក៏ដូចជាជួយគាំទ្រដល់សហគ្រាសនានាក្នុងការឈានចូលទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស តាមរយៈនោះបង្កើនទំនាក់ទំនងសាមគ្គីភាពពិសេស មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកសិករនៃប្រទេសទាំង ៣ ផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង