ពិធីបើកសន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា

16:24 | 04/12/2019 (យោងតាម baophapluat.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ៤ ធ្នូ នៅខេត្តសៀមរាប ប្រទេសកម្ពុជាបានបើកសន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា។ អញ្ជើញចូលរូមសន្និសីទនេះមានវត្តមានរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៍វៀតណាម លោក Le Thanh Long និងរដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម កម្ពុជាលោក អង្គ វង្សវឌ្ឍានា ។

ទិដ្ឋភាពនៃពិធីបើកសន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា (រូបថត៖ baophapluat.vn)

ថ្លែងក្នុងសន្និសីទនេះ លោក Le Thanh Long បានសង្កត់ធ្ងន់ថាការរៀបចំសន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជាពិតជាចាំបាច់និងមានអត្ថន័យហើយលោករដ្ឋមន្រ្តីក៏បានមានគោលបំណងនិងជឿជាក់ថាសន្និសីទនេះនឹងវាយតម្លៃ ជាសត្យានោម័តចំពោះការអនុវត្តសេចក្តីសន្និដ្ឋាននៃសន្និសីទលើកទី ១ ដើម្បីពិភាក្សាដោយស្នោះត្រង់អំពីការលំបាកនិងបន្តផ្តល់អនុសាសន៍ល្អៗចូលទៅក្នុងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង បំពេញឱ្យបានល្អនូវយន្តការសម្របសម្រួលយ៉ាងសកម្ម ទាន់ពេលវេលានិងជាក់ស្តែងរវាងក្រសួងយុត្តិធម៌ទាំងពីរ និងរវាងភ្នាក់ងារយុត្តិធម៌មូលដ្ឋាននៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយភាពរុងរឿង សុខសន្តិភាពនិងនិរន្តរភាពនៃខេត្តជាប់ព្រំដែន ក៏ដូចជាការថែរក្សានិងបន្តជំរុញទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែងជានិរន្តរវាងវៀតណាមនិងកម្ពុជា ក្នុងគោលបំណងឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពី ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោកផងដរ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៍វៀតណាម លោក Le Thanh Long ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ baophapluat.vn)

រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជាលោកអង្គ វង្សវឌ្ឍានា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃសន្និសីទលើកទី ១ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជាដែលបានធ្វើឡើងនៅខេត្ត Tay Ninh (វៀតណាម)ដោយអះអាងថាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនជាពិសេសវិស័យយុត្តិធម៌ទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន សំដៅរួមចំណែកដល់ការការពារសន្តិភាពនិងសណ្តាប់ធ្នាប់រវាងខេត្តជាប់ព្រំដែននានា។

ទិដ្ឋភាពនៃពិធីបើកសន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា (រូបថត៖ baophapluat.vn)

ឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អប្រសើរនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាវិស័យយុត្តិធម៌ លោកអង្គ វង្សវឌ្ឍានា បានសង្ឃឹមថាសន្និសីទនេះគឺជាជំហានអភិវឌ្ឍន៍ថ្មីមួយនៅក្នុងប្រព័ន្ធសហប្រតិបត្តិការលើវិស័យយុត្តិធម៌រវាងប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្តល់ជំនួយទៅវិញទៅមកក្នុងវិស័យ ស៊ីវិល ព្រហ្មទណ្ឌការ អប់រំនិងឃោសនាច្បាប់រវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរតាមរយៈនោះចែករំលែកបទពិសោធន៍ និងផ្តល់អនុសាសន៍អំពីដំណោះស្រាយល្អៗដើម្បីអនុវត្តការងារឱ្យកាន់តែល្អប្រសើរថែមទៀតផងដែរ៕

(យោងតាម baophapluat.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baophapluat.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip