អង្គការសហប្រជាជាតិជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម

07:57 | 25/10/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានអះអាង ថា វៀតណាមជានិច្ចកាលចាត់ទុកអ.ស.បជាអាទិភាពមួយក្នុងចំណោមអាទិភាព នៃគោលនយោបាយកិច្ចការបរទេសរបស់ វៀតណាម។

ឧបនាយករដ្ឋមន្រ្តី អចិន្រ្តៃយ៍រដ្ឋា ភិបាលវៀតណាមលោក Truong Hoa Binh (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយអ្នកសម្របសម្រួល អចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ (អ.ស.ប) លោក Kamal Malhotra (រូបថត៖ VGP)

នារសៀលថ្ងៃទី២៣ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញទទួលជួប ជាមួយអ្នកសម្របសម្រួល អចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ (អ.ស.ប) លោក Kamal Malhotra និងប្រធានក្រុមបេសកកម្មនានារបស់អង្គការសហប្រជា ជាតិប្រចាំវៀតណាម ក្នុងឱកាសទិវាអង្គការសហប្រជាជាតិថ្ងៃទី២៤ ខែតុលា។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានអះអាង ថា វៀតណាមជានិច្ចកាលចាត់ទុកអ.ស.បជាអាទិភាពមួយក្នុងចំណោមអាទិភាព នៃគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ជូនដំណឹងអំពីលទ្ធផល សេដ្ឋកិច្ចសង្គមមួយចំនួនដែលវៀតណាមគ្រោងនឹងសម្រេចបានក្នុងឆ្នាំ២០១៩នេះ លោក Truong Hoa Binh បានអះអាងថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុង ការកសាងរដ្ឋាភិបាលស្ថាបនានោះគឺគោលនយោបាយដ៏ត្រឹមត្រូវ ហ្មឺងម៉ាត់ ហើយនាំមកនូវលទ្ធផលជាក់ស្ដែងជាច្រើន។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើ អោយបណ្ដាអង្គការនៃអ.ស.បបន្តព្យាករណ៍ហើយជូនដំណឹងអំពីនិន្នាការថ្មី វិបត្តិដែលអាចកើតមានឡើងនៅក្នុងតំបន់និងលើពិភពលោកក៏ដូចជាផល ប៉ះពាល់ទៅលើវៀតណាមផងដែរ។

ចំណែកឯអ្នកសម្របសម្រួលអ.ស.បប្រចាំវៀតណាមលោក Kamal Malhotra បានអោយដឹងថា ឆ្នាំនេះ អ.ស.បចាប់ផ្ដើមរៀបចំសកម្មភាពរំលឹកខួប លើកទី៧៥ទិវាបង្កើត ហើយមានគោលបំណងចង់រួមជាមួយវៀតណាមរៀបចំ សកម្មភាពធំៗដូចជាកិច្ចប្រជុំអន្តរជាតិស្ដីពីនារីនិងសន្តិភាពនាឆ្នាំ២០២០។ លោក Kamal Malhotra បានបន្ថែមទៀតថា អ.ស.បនឹងបន្តជួយឧបត្ថម្ភយ៉ាងខ្លាំងក្លា ហើយរួមដំណើរជាមួយវៀតណាម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។ ជាពិសេសគឺ ជួយឧបត្ថម្ភដល់វៀតណាមក្នុងគោល នយោបាយអភិវឌ្ឍនានាដូចជាផលិតភាពពលកម្ម សមត្ថភាពប្រកួតប្រជែងនៃ ខឿនសេដ្ឋកិច្ចដើម្បីជៀសវាងអន្ទាក់ចំណូលមធ្យម ជាដើម៕

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន