គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទបានអញ្ជើញជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី ៩ (វៀតណាម)

12:54 | 23/09/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២២ ខែកញ្ញា គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក អ៊ុក កោសា ប្រធាននាយដ្ឋានអភិវឌ្ឍន៍ បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយតំណាងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ លោក ឧត្តមសេនីយ៍ត្រី Pham Thanh Tam មេបញ្ជាការរងនៃយោធភូមិភាគទី ៩។

ទិដ្ឋភាពនៃជំនួប (រូបថត៖ qdnd.vn)

លោក ឧត្តមសេនីយ៍ត្រី Pham Thanh Tam បានសម្តែងនូវក្តីរីករាយដោយបានទទួលស្វាគមន៍សមាជិកគណៈប្រតិភូមកបំពេញទស្សនកិច្ចនិងជួបសំដែងការគួរសមនៅបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ហើយលោកក៏បានជម្រាបអំពីព័ត៌មានមួយចំនួនជូនគណៈប្រតិភូកម្ពុជាអំពីស្ថានភាពសេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិនៅតំបន់យោធភូមិភាគទី ៩ ក្នុង រយៈពេលកន្លងទៅ។

រីឯខ្លួនវិញ លោក ឧត្តមសេនីយ៍ឯក អ៊ុក កោសា បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់កម្មភិបាលនៅក្នុងបញ្ជាការយោធភូមិភាគទី ៩ ព្រមទាំងបានថ្លែងអំណរគុណចំពោះកងទ័ពនិងប្រជាជនវៀតណាមដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្ឃឹមថានាពេលខាងមុខបញ្ជាការដ្ឋានយោធភូមិភាគទី ៩ នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទកាន់តែអភិវឌ្ឍលើវិស័យជាច្រើនទៀតផង។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនិងជួបសម្តែងការគួរសមនេះបានចូលរួមចំណែកពង្រឹងនិងពង្រីកចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងចីរភាពរវាងកងទ័ពនៃប្រទេសទាំងពីរដោយនិយាយរួម និងរវាងបញ្ជាការយោធភូមិភាគទី ៩ និង នាយកដ្ឋានអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទនិយាយដោយឡែកផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: qdnd.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន