រដ្ឋសភាវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភានៃបណ្តាប្រទេសអាស៊ី-អឺរ៉ុប

07:11 | 24/09/2019

យុគសម័យ - នៅខាងក្រៅនៃកិច្ចប្រជុំរដ្ឋសភាអាស៊ី - អឺរ៉ុបលើកទី ៤ (MSEAP4) ដែលបានប្រារព្ធធ្វើឡើងនៅ ណឺរស៊ុលតង់ ប្រទេសកាហ្សាក់ស្ថាន នារសៀលថ្ងៃទី ២៣ ខែកញ្ញា អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាលោកស្រី Tong Thi Phong បានអញ្ជើញជួបសន្ទនាដោយឡែកជាមួយប្រតិភូជាច្រើន។

លោកស្រី Tong Thi Phong នៅក្នុងជំនួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (រូបថតៈ nac.org.kh)

នៅក្នុងជំនួបជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកស្រី Tong Thi Phong បានជម្រាបសម្តេចថា ដោយពិនិត្យឃើញសៀវភៅនិយាយពីប្រវត្តិរបស់សម្តេច មានសារៈសំខាន់និងខ្លឹមសារល្អ ភាគីវៀតណាម នឹងបកប្រែសៀវភៅនោះទៅជាភាសាវៀតណាម ទុកជាឯកសារសិក្សាស្វែងយល់ដល់យុវជនជំនាន់ក្រោយ។ ជាមួយគ្នានេះ លោកស្រីអនុប្រធានរដ្ឋសភាវៀតណាម បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាកម្ពុជា ទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA លើកទី៤១ និងកិច្ចប្រជុំសមាជិកសភាស្រ្តីនៃរដ្ឋសភាវៀតណាម-កម្ពុជាដែលរដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទំាងនោះ នៅឆ្នាំ២០២០ខាងមុខ។

លោកស្រី Tong Thi Phong នៅក្នុងជំនួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (រូបថតៈ nac.org.kh)

អញ្ជើញជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភាកម្ពុជា បានជម្រាបភាគីវៀតណាមថា នឹងលៃទុកពេលសមស្របដើម្បីតបតាមការអញ្ជើញនេះ តែសម្តេចបានលើកឡើងថា នៅក្នុងឆ្នាំ ២០២០ ខាងមុខនោះ សភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ផងដែរ។ សម្តេចមានជំនឿយ៉ាងមុតមាំថា រដ្ឋសភាប្រទេសវៀតណាម នឹងដឹកនាំមហាសន្និបាតលើកទី៤១ អាយប៉ា ប្រកបដោយផ្លែផ្កា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន វាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក រវាងរដ្ឋសភាទាំងពីរ នៅលើវេទិកាអន្តរសភានានា។ សម្តេចបានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានផ្តល់ជំនួយប្រមាណ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជា ក្នុងការសាងសង់អគាររដ្ឋបាលកម្ពស់១២ជាន់ ដែលសំណង់អគារនេះ នឹងលេចជារូបរាងនាពេលខាងមុខនេះ។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍សភា ឌូម៉ា (សភាជាន់ទាប) លោកស្រី Olga Timofeeva នៅក្នុងជំនួបពិភាក្សា (រូបថតៈ daibieunhandan.vn)

នៅក្នុងជំនួបជាមួយគណៈប្រតិភូរុស្ស៊ី ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍សភា ឌូម៉ា (សភាជាន់ទាប) លោកស្រី Olga Timofeeva, អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានស្នើអោយភាគីរុស្ស៊ីនិងវៀតណាម ធ្វើការយ៉ាងជិតស្និទ្ធនិងហ្មត់ចត់ដើម្បីទាញយកនូវប្រយោជន៍ពីគុណសម្បត្តិដែលកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីវៀតណាម - សហភាពសេដ្ឋកិច្ចអឺរ៉ាសៀនាំមក ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាម - រុស្ស៊ីនិយាយដោយឡែកនិងវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនិយាយរួមផងដែរ។

សម្រាប់លោកស្រី Olga Timofeeva បានអះអាងថា សមាជិកសភានៅឌូម៉ាជាតិរុស្ស៊ីដោយមិនគិតពីគណបក្សនយោបាយណាមួយឡើយ គឺសុទ្ធតែបានឈានដល់ការឯកភាពខ្ពស់ ក្នុងការគាំទ្រវៀតណាមលើបណ្តាវេទិកាពហុភាគី៕

(កែសម្រួលដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង