យុគសម័យ - នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងវៀងចន្ទន៍ (ប្រទេសឡាវ) ស្ថានទូតវៀតណាមប្រចាំនៅឡាវ បានរៀបចំការបំផុសកម្មវិធីរៃអង្គាសប្រាក់ដើម្បីជួយគាំទ្រដល់ប្រជាជនឡាវនៅខេត្តភាគកណ្តាលនិងភាគខាងត្បូង ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់ជាប្រវត្តិសាស្ត្រនាដើមខែកញ្ញាកន្លងទៅ។
ទិដ្ឋភាពនៃការរៃអង្គាសប្រាល់ជួយឧបត្ថម្ភដល់ប្រជាជនឡាវដែលរងប៉ះពាល់ដោយសារទឹកជំនន់ (រូបថត៖ TTXVN)
ថ្លែងក្នុងពិធីរៃអង្គាសប្រាក់នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងកក់ក្តីរបស់សហគមន៍ជនជាតិវៀតណាមកំពុងធ្វើអាជីវកម្មនិងរស់នៅក្នុងប្រទេសឡាវ ដល់ប្រជាជនរស់នៅភាគខាងត្បូងនិងភាគកណ្តាលប្រទេសឡាវដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលទឹកជំនន់នាពេលថ្មីៗនេះ។ ក Nguyen Ba Hung ស្នើសង្ឃឹមថាសហគមន៍ជនជាតិវៀតណាមដែលធ្វើអាជីវកម្មនៅឡាវគប្បីរក្សានិងលើកកម្ពស់ប្រពៃណីដ៏ល្អប្រពៃនេះ ដើម្បីរួមចំណែកជួយឲ្យប្រជាជនឡាវមិនត្រឹមតែជៀសផុតពីផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ ថែមទាំងកសាងប្រទេសឡាវឲ្យកាន់តែរីកចម្រើនទៀតផង។
កងពលលេខ១១នៃក្រសួងការពារប្រទេសវៀតណាមជួយឧបត្ថម្ភទឹកប្រាក់ចំនួន ១០ លានគីប ដល់ប្រជាជនរងប៉ះពាល់ដោយសារទឹកជំនន់នៅឡាវ (រូបថត៖ TTXVN)
គួរជម្រាបថាយោងតាមរបាយការណ៍បឋមរបស់ក្រសួងការងារនិងសុខមាលភាពសង្គមឡាវបានឲ្យដឹងថាគ្រោះទឹកជំនន់នាពេលថ្មីៗនេះបានសម្លាប់មនុស្សចំនួន ១៤ នាក់ ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតក្រុមគ្រួសារប្រជាជនឡាវជាង ១៧៥.០០០ ផងដែរ៕
(ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន