យុគសម័យ - នាព្រឹកថ្ងៃទី ៤ ខែកញ្ញា នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រុមប្រឹក្សាវិទ្យាសា ស្ត្រនៃក្រសួងការពារប្រទេសវៀតណាម បានរៀបចំសម័យប្រជុំវាយតម្លៃនិងទទួលយកលទ្ធផលនៃការស្រាវជ្រាវលើប្រធានបទ “ដំណោះស្រាយក្នុងការគ្រប់គ្រងនិងការពារព្រំដែនជាតិនៃកងទ័ពការពារព្រំដែននៅតាមព្រំដែនជើងគោកវៀតណាម - កម្ពុជាក្នុងស្ថានភាពថ្មី”។
លោកឧត្តមសេនីយ៍ឯក Le Chiem (រូបងត៖ baophapluat.vn)
លោកឧត្តមសេនីយ៍ឯក Le Chiem អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនិងជាប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃក្រសួងការពារប្រទេសវៀតណាមអញ្ជើញធ្វើជាអធិបតីក្នុងពិធីនេះ ។ ម្ចាស់ប្រធានបទនេះគឺជាលោកឧត្តមសេនីយ៍ទោ Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម។
នៅក្នុងពិធីនេះ សមាជិកនៃក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃក្រសួតការពារប្រទេសវៀតណាម បានវាយតម្លៃលើមាតិកានៃការគ្រប់គ្រងនិងការការពារព្រំដែនជាតិនៃកងទ័ពការពារព្រំដែនក្នុងស្ថានភាពថ្មី ដែលត្រូវបានបកស្រាយយ៉ាងស៊ីជម្រៅ រួមមានការរក្សានិងអនុវត្តតាមច្បាប់; ការគ្រប់គ្រងនិងការការពារព្រំដែន; ការពារសន្តិសុខជាតិ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូជាការការពារធនធានធម្មជាតិ បរិស្ថាននិងរចនាសម្ព័ន្ធការពារ និងការកសាងទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។
ឧត្តមសេនីយ៍ឯក Le Chiem បានអះអាងថាភាពជោគជ័យនៃប្រធានបទនេះមានការចូលរួមចំណែកជាច្រើនដល់វិទ្យាសាស្ត្រយោធា ពោលគឺធ្វើឲ្យជាក់ស្តែងនូវបញ្ហាទ្រឹស្តីទៅក្នុងការបកស្រាយបញ្ហាជាក់ស្តែងនៅតាមព្រំដែនជើងគោកវៀតណាម - វៀតណាម តាមរយៈនោះរួមចំណែកក្នុងការបំពេញបន្ថែមនិងអភិវឌ្ឍទ្រឹស្តីនៃការកសាងដ៏រឹងមាំនូវកិច្ចការការពារជាតិនៃប្រជាជនទាំងមូល ព្រមទាំងការពារមាតុប្រទេសវៀតណាមប្រកបដោយគង់វង់ផងដែរ៕(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baophapluat.vn)

មតិពីមិត្តអ្នកអាន