អគ្គកុងស៊ុលកម្ពុជាបានអញ្ញើញចូលជួបជំរាបលាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ

06:41 | 25/08/2019 (យោងតាម sggp.org.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៣ ខែសីហាលោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបលោក អ៊ឹម ហេន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញក្នុងឱកាសលោកចប់អាណត្តិការទូតរបស់ខ្លួននៅវៀតណាម។

លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងលោក អ៊ឹម ហេន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ (រូបថត៖ sggp.org.vn)

នៅក្នុងជំនួបនេះ លោក​ Nguyen Thanh Phong បានអបអរសាទរចំពោះអគ្គកុងស៊ុលកម្ពុជា ដែលបានបញ្ចប់អាណត្តិការងាររបស់ខ្លួនហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទីនៃការជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងប្រទេសកម្ពុជាប្រកបដោយលទ្ធផលដ៏ផ្លែផ្កា។ លោកក៏បានបញ្ជាក់ថាទីក្រុងហូជីមិញតែងតែគោរពនិងរក្សាកិច្ចសហប្រតិបត្តិការប្រកបនិងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជារវាងទីក្រុងហូជីមិញនិងរាជធានីភ្នំពេញ។ លោក Nguyen Thanh Phong បានប្រគល់មេដាយទីក្រុងហូជីមិនដល់អគ្គកុងស៊ុលកម្ពុជា លោកអ៊ឹមហេន ដោយទទួលស្គាល់ការរួមចំណែកក្នុងអំឡុងពេលបំពេញបេសកកម្មរបស់លោកនៅទីក្រុងហូជីមិញផងដែរ។

ទន្ទឹមនឹងនេះដែរ អគ្គកុងស៊ុលអ៊ឹមហេមបានបញ្ជាក់ពីសមិទ្ធិផលរបស់ប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមកដោយមានការរួមចំណែកពីប្រទេសវៀតណាម។ ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជារក្សាបាននូវល្បឿនកំណើន ដោយមានការរួមចំណែកពីសហគ្រិនវៀតណាម។ នាពេលបច្ចុប្បន្នមានមនុស្សជាង ៤០០០ នាក់កំពុងសិក្សានៅប្រទេសវៀតណាមក្នុងវិស័យនិងផ្នែកជំនាញផ្សេងៗជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ៥ ពាន់លានដុល្លារអាមេរិកតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ៕

(យោងតាម sggp.org.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម sggp.org.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng