ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Viettel ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឱ្យកាន់តែប្រសើឡើង

20:34 | 04/07/2019 (យោងតាម ​freshnewsasia)

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយនឹងក្រុមហ៊ុន Viettel (cambodia) Pte., Ltd (Metfone) ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឱ្យកាន់តែប្រសើឡើង និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្វែងរកកាងារឱ្យបានច្រើន ដើម្បីឱ្យគ្នាទៅវិញទៅមក។

ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Viettel ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឱ្យកាន់តែប្រសើឡើង

នៅក្នុងពិធីនេះដែរ ក៏មានការញ្ជើញចូលរួមពីលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងក្រុមហ៊ុន Viettel (cambodia) Pte., Ltd (Metfone) រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសសរុបប្រមាណ១០០នាក់ផងដែរ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក ត្រាំ អ៊ីវតឹក បានលើកឡើងថា ការចុះហត្ថលេខានៅពេលនេះ គឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Metfone ឱ្យបានកាន់តែរឹងមាំ ហើយក្នុងករណីដែលរដ្ឋាភិបាល មានតម្រូវការ ដើម្បីឱ្យក្រុមហ៊ុន Metfone ជួយក្នុងការវិនិតយោគលើអ្វីមួយនោះ ក្រុមនឹងពិចារណា ដើម្បីធ្វើការវិនិយោគជាមួយគ្នា ដោយបានកំណត់ជាការយោគយល់គ្នាទៅវិញទៅមក ដើម្បីរកការងារឱ្យបានច្រើន និងដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឱ្យកាន់តែប្រសើឡើង។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបន្ថែមថា កាចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុនឯកជនជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាការបញ្ជាក់ពីការបោះជំហានរបស់ក្រសួង ក្នុងការជំរុញការដល់ការអភិវឌ្ឍ គោលនយោបាយចតុកោណរបស់រដ្ឋាភិបាលអណត្តិទី៥ ក្នុងការលើកកម្ពស់វិស័យគមនាគមន៍ ឈានទៅរករដ្ឋាភិបាលអេឡិត្រូនិច និងសេដ្ឋកិច្ចឌីជីថលនៅពេលអនាគតផងដែរ។

លោក ត្រាំ អ៊ីវតឹក បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន សំដោធ្វើកំណែរទម្រង់លើគ្រប់វិស័យ ជាពិសេសវិស័យព័ត៌មានគមនាគមន៍ និងបច្ចេកវិទ្យា ហើយបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា ក៏បាននឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដោយរាប់បញ្ជូលទាំងវិស័យគមនាគមន៍ផងដែរ ដោយបង្កើតឱ្យមានបរិយាកាសមួយប្រកបដោយជំនឿទុកចិត្តខ្ពស់។

តំណាងក្រុមហ៊ុន Viettel (cambodia) បានលើកឡើងដែរថា បច្ចេកវិទ្យាទូរសព្ទចល័ត បានចូលរួមចំណែកយ៉ាងច្រើនជាមួយយើង ដូចជា ការអានសៀវភៅ មើលភាពយន្ត ទិញទំនិញ ទូរទាត់ប្រាក់ និងការប្រើក្នុងមធ្យោបាយជាច្រើនទៀតផងដែរ តាមរយៈទូរសព្ទ។ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទចល័ត គឺយើងបានប្រើប្រាស់បច្ចេកវិទ្យា 4G គឺជាបច្ចេកវិទ្យា ដែលយើងប្រើប្រាស់ ដោយផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ទិន្នន័យ រីឯបច្ចេកវិទ្យា 5G វិញ គឺជាបច្ចេកវិទ្យាតំបូង ដែលបានបង្កើតឡើង សម្រាប់ភ្ជាប់នូវបណ្តាញទាំងអស់ ដែលមានលក្ខណៈពិសេសមួយដូចជា មានល្បឿនលឿន មានសមត្ថភាពខ្ពស់ ហើយបច្ចេកវិទ្យា 5G គឺមានលក្ខណៈពិសេសបំផុត របស់បដិវត្តន៍បច្ចេកវិទ្យា 4.០ ផងដែរ៕


(យោងតាម ​freshnewsasia)

(យោងតាម ​freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន