វៀតណាមបានបញ្ចប់អាណត្តិនៃប្រធានគណៈកម្មាធិការបណ្តាប្រទេសអាស៊ាននៅទីក្រុងម៉ាឌ្រីដ

21:49 | 04/07/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - បណ្តាប្រទេសអាស៊ាននៅប្រទេសអេស៉្បាញបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដែលបានអធិបតីភាពដោយស្ថានទូតវៀតណាមប្រចាំនៅអេស៉្បាញនៅក្នុងទីតាំងជាប្រធានគណៈកម្មាធីការបណ្តាប្រទេសអាស៊ាននៅទីក្រុងម៉ាឌ្រីដ។

ឯកអគ្គរដ្ឋទូតលោក Ngo Tien Dung បានធ្វើអធិបតីភាពកិច្ចប្រជុំមួយរបស់ ACM នៅទីក្រុង ម៉ាឌ្រីដ

នាថ្ងៃទី​៣ ខែ​កក្កដា នៅទីក្រុងម៉ាឌ្រីដ ឯកអគ្គរដ្ឋទូតលោក Ngo Tien Dung បានធ្វើអធិបតីភាពកិច្ចប្រជុំជាប្រចាំរបស់គណៈកម្មាធីការបណ្តាប្រទេសអាស៊ាន (ACM) នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស៉្បាញ រួមទាំង ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីននិងវៀតណាម ដែលបានសង្ខេបនៃសកម្មភាពនៅក្នុងរយៈពេល ៦​ ខែ​ របស់ឆ្នាំ​២០១៩​និងផ្ទេរទីតាំងជាប្រធាននៃ ACM ដល់ស្ថានទូត ឥណ្ឌូណេស៊ី។​

នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក​ Ngo Tien Dung បានសង្ខេបអំពីសកម្មភាពក្នុងអំឡុងពេលដែល ស្ថានទូតវៀតណាមជាប្រធានផ្លាស់វេនរបស់ ACM (៦ ខែដំបូងនៃឆ្នាំ ២០១៩) ដែលមានសកម្មភាពជាច្រើនដើម្បីលើកកម្ពស់ការយល់ដឹងនិងការតភ្ជាប់គ្នារវាងបណ្តាប្រទេសអាស៊ាននៅទីក្រុងម៉ាឌ្រីដនិងអាជ្ញាធរនិងខេត្តក្រុងរបស់អេស៉្បាញដូចជា កិច្ចធើ្វការសមាគមសហគ្រាសអាស៊ាន - អេស៉្បាញ ធ្វើដំណើរទស្សនកិច្ចនិងធ្វើការនៅ​ Basque ប្រារព្ធសិក្ខាសាលាលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មអាស៊ាននៅទីក្រុង Bilbao រៀបចំឡើងសក្ខាសាលាអំពីការពន្លឿនការបង្រៀនដ៏ស៊ីជម្រៅអំពីមុខវិជ្ជាពីបណ្តាប្រទេសអាស៊ីអាគ្នែយ៍និងអាស៊ានក្នុងសាកលវិទ្យាល័យអេស៉្បាញនៅទីក្រុង Malaga ។ល។

លើសពីនេះទៀត ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអេស៉្បាញ បានរៀបចំជាវិជ្ជមានសកម្មភាពដើម្បីបពង្រឹងសាមគ្គីភាពក្នុងអាស៊ាន ដូចជាការធ្វើអធិបតីភាពនៃពិធីជប់លៀងជម្រាបលាឯកអគ្គរដ្ឋទូត ម៉ាឡេស៊ីបញ្ជាប់អាណត្តិនិងស្វាគមន៍ឯកអគ្គរាជទូតថៃបានទទួលយកភារកិច្ច​។

ឯកអគ្គរដ្ឋទូតលោក Ngo Tien Dung បានសង្កត់ធ្ងន់ធ្ងរថា ស្ថានទូតវៀតណាមប្រចាំនៅអេស្ប៉ាញនឹងបន្តសម្របសម្រួលជាវិជ្ជមានជាមួយស្ថានទូត ឥណ្ឌូនេស៊ីដើម្បីគាំចំពោះសកម្មភាពក្នុងក្របខ័ណ្ឌ ACM បានប្រព្រឹត្តទៅប្រកបដោយភាពងាយស្រួលនិងប្រសិទ្ធភាពជាបំផុត។

បណ្តាប្រទេសអាស៊ាននៅប្រទេសអេស៉្បាញបានវាយតម្លៃខ្ពស់ចំពោះភាពចម្រុះ ភាពសម្បូរបែបនិងគុណភាពរបស់សកម្មភាពនានាដែលបានធ្វើអធិបតីភាពដោយស្ថានទូតវៀតណាមក្នុងទីតាំងជាប្រធានរបស់​ ACM និង សូមអបអរសាទរចំពោះឯកអគ្គរដ្ឋទូត​លោក ​Ngo Tien Dung បានបញ្ចជប់យ៉ាងល្អឥតខ្ចោះបេសកកម្មជាប្រធានគណៈកម្មាធីការ ធានាគោលដៅពង្រឹងតួនាទីនិងថានៈរបស់អាស៊ាននៅទីក្រុង ម៉ាឌ្រីដ។

នៅពេលបញ្ចប់កិច្ចប្រជុំ ឯកអគ្គរដ្ឋទូត លោក Hermono បានទទួលការផ្ទេរទីតាំងជាប្រធានផ្លាស់វេនរបស់ ACM ពីឯកអគ្គរដ្ឋទូតលោក Ngo Tien Dung និងសន្យានឹងបន្តសកម្មភាពរបស់ស្ថានទូតវៀតណាមលើស្មារតីសាមគ្គិភាពនិងផ្សារភ្ជាប់អាស៊ាន៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន