ទីក្រុងហាណូយនិងទីក្រុងភ្នំពេញ (កម្ពុជា) ជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃ

23:09 | 25/06/2019 (សរុបព័ត៌មានដោយ ស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Van Suu បានទទួលជួបជាមួយ គណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគពិសេសនៃកងយោធពលខេមរៈភូមិន្ទ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគពិសេសនៃកងយោធពលខេមរៈភូមិន្ទ។

អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Van Suu បានទទួលជួបជាមួយលោកនាយឧត្តម​សេនីយ៍ ​ ពូ ​សាប៊ុត​ឌី មេ​បញ្ជាការ​រ​ងកង​ទ័ព​ជើង​គោ​ក និង​ជា​មេ​បញ្ជាការ​ យោធភូមិភា​គពិសេស​នៃកងយោធពលខេមរៈភូមិន្ទ (Thuy Linh)

ជំនួបនេះបានប្រារព្ធធ្វើឡើងក្នុងក្របខ័ណ្ឌដែលគណៈប្រតិភូបានមកកាន់ទីក្រុងហាណូយដើម្បីចូលរួមសន្និសីទត្រីភាគី រវាងបញ្ជាការដ្ឋានរដ្ឋធានីហាណូយ, បញ្ជាការយោធភូមិភាគពិសេសនៃកងយោធពលខេមរៈភូមិន្ទនិងបញ្ជការដ្ឋានយោ ធាវៀងច័ន្ទ (ឡាវ) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០១៩។

ក្នុងជំនួបនេះ លោក Nguyen Van Suu បានវាយតម្លៃខ្ពស់ ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ដោយបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ជាសកម្មភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការកសាងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ។ ជាពិសេស រដ្ឋធានីហាណូយកំពុងដំណើរការអភិ វឌ្ឍន៍យ៉ាងខ្លាំងលើវិស័យជាច្រើន ហេតុដូច្នេះ ហាណូយត្រៀមជាស្រេច សហការជាមួយបណ្តាតំបន់របស់កម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍន៍។

ចំណែកឯ លោកនាយឧត្តមសេនីយ៍ ពូ សាប៊ុតឌី បានមានប្រសាសន៍ថា នេះគឺជាសកម្មភាពមានអត្ថន័យពិសេស ដើម្បីពង្រឹងទំនាក់ទំនងជាប្រពៃណីដែលត្រូវបានពូនជ្រុំក្នុងរយៈពេលជាច្រើនមកនិងជាឱកាសសម្រាប់ភាគីនានាដើម្បីផ្លាស់ប្តូរបទពិសោធន៍និងរៀនសូត្រពីគ្នាទៅវិញទៅមក។

ឆ្លៀតពេលនេះ លោកពូ សាប៊ុត ឌី បានលើកឡើងថា កងទ័ពនិងប្រជាជនកម្ពុជាតែងតែចងចាំជានិច្ចចំពោះពលីកម្មក៏ដូចជាគុណបំណាចរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតដើម្បី ឱ្យកម្ពុជាអាចរស់រានមានជីវិតនិងកំពុងអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ លោកនាយឧត្តមសេនីយ៍ ពូ សាប៊ុត ឌី ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភរបស់បញ្ជាការដ្ឋានរដ្ឋធានីហាណូយ ក៏ដូចជាទីក្រុងហាណូយនាពេលកន្លងមកផងដែរ៕

(សរុបព័ត៌មានដោយ ស្រីពេជ្រ)

(សរុបព័ត៌មានដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម