ស្នើរដ្ឋាភិបាលមានវិធានការក្នុងការដោះស្រាយបញ្ហាព្រំដែននៅខេត្ត តៃនិញ

19:34 | 24/05/2019 (បកប្រែដោយសំណាង)

យុគសម័យ - តំណាងរដ្ឋសភានៃគណៈកម្មាធិការប្រជាជនខេត្ត តៃនិញ លោក Huynh Thanh Phuong ស្នើសុំរដ្ឋាភិបាលមានវិធានការ ដើម្បីបន្តជំរុញដំណើរការបោះបង្គោលព្រំដែន និងខ័ណ្ឌសីមា រវាងវៀតណាម-កម្ពុជា ឲ្យបានឆាប់រហ័ស។

នៅក្នុងកិច្ចពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្តីពីការស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងអំឡុងពេលកន្លងមក នាសម័យប្រជុំលើកទី៧ នៃរដ្ឋសភា អាណត្តិទី១៤ ដែលកំពុងប្រព្រឹត្តិទៅនៅរដ្ឋធានីហាណូយ អ្នកតំណាង Huynh Thanh Phuong ជាអនុប្រធានទទួលបន្ទុកនៃគណៈកម្មាធិការតំណាងរដ្ឋសភាខេត្ត​តៃនិញ បានរាយការណ៌ និងវាយតំលៃបំពេញបន្ថែមលើលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្នាំ២០១៨ និងស្ថានភាពបណ្តាខែ នាដើមឆ្នាំ២០១៩ របស់រដ្ឋាភិបាល ដែលមានចំណុចជាច្រើនគួរឲ្យកត់សំគាល់។

លោក Huynh Thanh Phuong អនុប្រធានទទួលបន្ទុកនៃគណៈកម្មាធិការតំណាងរដ្ឋសភា​ខេត្ត តៃនិញ

អំពីបញ្ហាព្រំដែន អ្នកតំណាង Huynh Thanh Phuong​ បានស្នើរដ្ឋាភិបាលមានវិធានការដើម្បីបន្តជំរុញដំណើរការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងវៀតណាម-កម្ពុជា។ លោក ក៏បានឲ្យដឹងថា នៅខេត្តតៃនិញ កិច្ចការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនវៀតណាម-កម្ពុជា បានសម្រេចប្រមាណ ៩៣ ភាគរយ (២២៨/២៤០ គីឡូម៉ែត្រ) ក៏ប៉ុន្តែបច្ចុប្បន្ននេះ នៅតែគ្រប់គ្រងតាមស្ថានភាពចាស់ នៅសេសសល់ប្រមាណ១២ គីឡូម៉ែត្រទៀត ពុំទាន់បានកំណត់ខ្សែព្រំដែននៅឡើយ ដែលបង្កការលំបាកសំរាប់ឲ្យភាគីទាំងពីរ។ អ្នកតំណាងរូបនេះ ក៏បានស្នើរដ្ឋាភិបាលចរចារជាមួយប្រទេសមិត្ត ទទួលស្គាល់នូវកំណាត់ព្រំដែន ដែលបានភាគីទាំងពីរឯកភាពគ្នា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

លោក Huynh Thanh Phuong ក៏បានស្នើសុំត្រូវការមានគម្រោងព្រំដែលឯកភាពក្នុងប្រទេស ដោយសារតែបណ្តាខេត្តជាប់ព្រំដែនមានទំរងខុសគ្នានៅតាមតំបន់និមួយៗ។​ ស្នើសុំមានវិធានការដោះស្រាយយ៉ាងម៉ឹងម៉ាត់ពីស្ថានភាពអាណិក​ជនវៀតណាម នៅកម្ពុជា ចំណាក់ស្រុកដោយសេរីមកវៀតណាម ជាពិសេសនៅតាមបណ្តាខេត្តភូមិភាគខាងត្បូង ក្នុងនោះមានខេត្តតៃនិញ។ សូមបញ្ជាក់ថា ភាគច្រើនអាណិកជនវៀតណាម នៅកម្ពុជា ធ្វើចំណាក់ស្រុកមកវៀតណាមវិញ ដោយពុំចេះអក្សរ គ្មានសញ្ជាតិ គ្មានមុខរបរ ដែលធ្វើឲ្យមានការលំបាក់ក្នុងការគ្រប់គ្រង ផ្លាស់ប្តូរមុខរបរ រៀបចំទីកន្លែងស្នាក់នៅ(ដែលអាចប៉ះពាល់ដល់ជីវិភាពរស់នៅ តាមតំបន់ដែលពួកគេវិលត្រឡប់មក)៕

(បកប្រែដោយសំណាង)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន