អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Cuong ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តជួយឧបត្ថម្ភប្រជាជននៅបឹងតន្លេសាប

08:44 | 26/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Cuong បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហា ដែលទាក់ទងនឹងឯកសារច្បាប់របស់ប្រជាជនដើមកំណើត វៀតណាមនិងការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនដែលរស់នៅឯ បឹងទន្លេសាបផងដែរ។

អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Cuong ដឹកនាំគណៈប្រតិភូអន្តរក្រសួង ធ្វើទស្សនកិច្ចការងារនៅខេត្ត កំពង់ឆ្នាំង នៃព្រះរាជាណាចក្រកម្ពុជា (រូបថតៈ baoquocte)

បន្តដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូអន្តរក្រសួង ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងជាប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Nguyen Quoc Cuong បានអញ្ជើញទៅសាកសួរសុខទុក្ខនិងស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាជនដើមកំណើតវៀតណាម ដែលកំពង់រស់នៅក្នុងខេត្តកំពង់ឆ្នាំង ព្រមទាំងជួបពិភាក្សាការងារ ជាមួយអភិបាលខេត្តកំពុងឆ្នាំង លោក ឈួរ ច័ន្ទឌឿន, ប្រធានក្រុមប្រឹក្សាខេត្តនិងថ្នាក់ដឹកនាំមន្ទីររួមទាំងភ្នាក់ងារនៃខេត្តផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមលោក Vu Quang Minh អញ្ជើញចូលរួមសកម្មភាពទាំងអស់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអន្តរក្រសួងវៀតណាម។

ក្នុងជំនួបជាមួយអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាម ហើយបានអះអាងថា បើគ្មានការគាំទ្រនិងជំនួយពីវៀតណាមនោះ ពិតណាស់ថា កម្ពុជាមិនអាចរស់រានមានជីវិតនិងអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះនៅឡើយ។

ទាក់ទងនឹងការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជននៅបឹងទន្លេសាប ភាគីកម្ពុជាបានអះអាងថា គោលនយោបាយផ្លាស់ប្តូរទីលំនៅ ត្រូវបានអនុវត្តទៅគ្រប់គ្រួសារទាំងអស់ ដែលរស់នៅលើបឹងទន្លេសាប ដោយគោលបំណង ការពារបរិស្ថាននិងជួយប្រជាជនឱ្យមានជីវភាពល្អប្រសើរជាង ជាពិសេសងាយស្រួលទាក់ទង់ផ្ទាល់ជាមួយសេវាកម្មសុខភាពនិងអប់រំតែម្តង។

អនុរដ្ឋមន្ត្រី លោក Nguyen Quoc Cuong និងក្រុមការងារបានអញ្ជើញទៅពិនិត្យជាក់ស្តែងនូវជីវភាពរស់នៅ និងជូនអំណោយដល់ប្រជាជនដើមកំណើតវៀតណាមនៅខេត្ត កំពង់ឆ្នាំង (រូបថតៈ baoquocte)

គណៈប្រតិភូក៏បានអញ្ជើញជួបធ្វើការជាមួយសមាគមខ្មែរ-វៀតណាមនៅកម្ពុជា, សាខាសមាគមនៅខេត្តកំពង់ឆ្នាំង និងបានទៅពិនិត្យជាក់ស្តែងនូវជីវភាពរស់នៅរបស់ប្រជាជនដើមកំណើត វៀតណាមនៅតាមដងទន្លេ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង និងបងប្អូនមាមីង ដែលបានផ្លាស់ទីលំនៅឡើងដីគោកវិញ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ព្រមទាំងផ្តល់អំណោយដល់គ្រួសារជាង ៧០០ គ្រួ។ បងប្អូន មាមីងនៅទីនេះ បានសម្តែងនូវមនោសញ្ចេតនា និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ជាប្រចាំរបស់បក្សនិងរដ្ឋវៀតណាម ហើយសង្ឃឹមថា នឹងបន្តទទួលបានការជួយឧបត្ថម្ភដើម្បីឆ្លងផុតរាល់ការលំបាកនាពេលបច្ចុប្បន្ននេះ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Cuong បានសម្តែងការដឹងគុណចំពោះខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រឹងប្រែងដើម្បីជួយឧបត្ថម្ភប្រជាជនដើមកំណើត វៀតណាមក្នុងការអនុវត្តន៍ការផ្លាស់ប្តូរលំនៅដ្ឋានថ្មីរបស់ប្រជាពលរដ្ឋនិងបានស្នើឱ្យខេត្ត បន្តយកចិត្តទុកដាក់ដើម្បីប្រជាជនអាចជំនះពុះពារនូវបញ្ហាលំបាកទាំងអស់និងស្ថិរភាពជីវភាពរស់នៅយ៉ាងឆាប់ៗ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម