វៀតណាម - អាមេរិកខិតខំប្រឹងប្រែងផ្សះផ្សាស្នាមរបួសដោយសង្គ្រាម

00:54 | 15/05/2019

យុគសម័យ - នាថ្ងៃទី ១៩ ខែមីនា នៅស្ថានទូតវៀតណាមប្រចាំរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី(អាមេរិក) បានប្រព្រឹត្តទៅពិធីប្រគល់ ឌីស ឌីវីឌី ជាខ្សែភាពយន្តស្តីពីដំណើរការស្វែងរកអដ្ឋិធាតុរបស់ទាហានទ័ពជើងទឹក លោក James B.Mills ប្រគល់ជូនចំពោះលោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធសមាគមបណ្តាគ្រួសារកំពុងស្វះស្វែងទាហានអាមេរិកដែលបាត់ខ្លួននាគ្រាសង្គ្រាមវៀតណាម (POW / MIA)។

ទិដ្ឋភាពនៃពិធីប្រគល់ឌីសឌីវីឌី ជាខ្សែភាពយន្តឯកសារស្តីពីដំណើរការស្វែងរកអដ្ឋិធាតុរបស់ទាហានជើងទឹកលោក James B.Mills

ឌីសឌីវីឌី មានរយៈពេល ១២ នាទី ដែលរៀបរាប់អំពីដំណើរការស្វែងរកអដ្ឋិធាតុរបស់បងប្រុសរបស់លោកស្រី Ann Mills-Griffiths ដែលត្រូវស្លាប់នាគ្រាសង្គ្រាមនៅឆ្នេរសមុទ្រខេត្ត Nghe An នៃប្រទេសវៀតណាម។ នេះពិតជាអព្ភូតហេតុដ៏អស្ចារ្យមួយ ដោយសារតែបន្ទាប់ពីបានស្វែងរកជាច្រើនឆ្នាំមកហើយទទួលយកនូវភាពបរាជ័យ ទីបំផុតការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់របស់កងកម្លាំង វៀតណាម រួមមានអ្នកជំនាញទាំងអាមេរិកនិងវៀតណាមត្រូវទទួលបានលទ្ធផលសក្តិសម។

អញ្ជើញថ្លែងក្នុងពិធីប្រគល់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc បានឲ្យដឹងថា ការស្វែងរកប្រកបដោយជោគជ័យនូវអដ្ឋិធាតុរ​​បស់បងប្រុសលោកស្រី Griffiths ដែលជាសក្ខីភាពសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកងកម្លាំង វៀតណាមនិងអាមេរិក ក្នុងកិច្ចការផ្សះផ្សារនិងជំនះពុះពារនូវផលវិបាកដោយសង្គ្រាម រួមចំណែកកសាងជំនឿជាក់រវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc ក៏បានអះអាងថា ការធ្វើខ្សែភាពយន្តរយៈខ្លីមួយនេះបានបង្ហាញពីការទទួលស្គាល់របស់រដ្ឋាភិបាលវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី Griffiths ក៏ដូចជា POW / MIA ក្នុងការជម្នះនូវផលវិបាកនៃសង្គ្រាមនិង កសាងទំនាក់ទំនងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងអាមេរិក។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc និងលោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធគ្រួសារដែលកំពុងស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម (POW / MIA)

សម្តែងពីអារម្មណ៍នៅពេលបានឃើញដំណើរការពោរពេញទៅដោយក្តីលំបាកក្នុងការស្វែងរកអដ្ឋិធាតុរបស់បងប្រុស លោកស្រី Griffiths បានសង្កត់ធ្ងន់ថា អំណោយនេះគឺជានិមិត្តរូបនៃចំណងមិត្តភាព ការផ្សះផ្សារនូវស្នាមរបួសនៃសង្គ្រាម ជួយប្រទេសទាំងពីរខិតមកជិតជាមួយគ្នានិងបន្តកិច្ចសហការក្នុងការដោះស្រាយផលវិបាកដោយសង្គ្រាម៕

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមនិងអាមេរិក បានខិតខំប្រឹងប្រែងសហការក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម។ សកម្មភាពមនុស្សធម៌នេះ បានរួមចំណែកដល់ការបង្កើនមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កំឡុងពេលសង្គ្រាមវៀតណាម ប្រជាជនវៀតណាមរាប់លាននាក់ត្រូវស្លាប់និងរងរបួស ក្នុងនោះមានកងទ័ពជាង ៣០ម៉ឺននាក់ត្រូវបាត់ខ្លួន។ បច្ចុប្បន្ននេះ នៅសល់ប្រហែល ២០ម៉ឺន នាក់ដែលមិនទាន់រកឃើញអដ្ឋិធាតុនៅឡើយ។ពីភាគីអាមេរិកមានប្រហែល ៥៨ពាន់នាក់ត្រូវស្លាប់ ហើយជិត ២០០០ នាក់ទៀតត្រូវបាត់ខ្លួននៅក្នុងសង្គ្រាមវៀតណាម៕


មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង