អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន

00:54 | 14/05/2019

យុគសម័យ - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ខែកុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន។

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានថ្លែងប្រាប់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាថា ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា គឺជាផ្នែកមួយ ដែលជួយឲ្យវៀតណាមរីកចម្រើនដូចសព្វថ្ងៃនេះ។

ក្នុងការផ្តល់បទសម្ភាសន៍ជាមួយឲ្យអ្នកសារព័ត៌មាន លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន បានឲ្យដឹងថា៖ នៅក្នុងជំនួបនោះ សម្តេច ហេង សំរិន បានប្រាប់ដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម អំពីប្រទេសកម្ពុជា ដែលទើបរៀបចំការប្រារព្ធខួបលើកទី៤០ឆ្នាំ នៃការរំដោះប្រទេស​ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងន័យនេះ សម្តេច ហេង សំរិន បានថ្លែងអំណរគុណយ៉ាងខ្លាំងផងដែរ ចំពោះប្រទេសវៀតណាម​ ដែលបានគាំទ្រ និងលះបង់កម្លាំងកាយចិត្ត ដើម្បីជួយរំដោះប្រទេសកម្ពុជា កាលពីគ្រានោះ។

លោក កែវ ពិសិដ្ឋ បានថ្លែងទៀតថា ក្នុងនាមប្រជាជនកម្ពុជា សម្តេច ហេង សំរិន បានសម្តែងការថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រ ប្រជាជនកម្ពុជា នូវគ្រប់ដំណាក់កាល នៃការតស៊ូរំដោះជាតិ ដែលបានរួមចំណែកជួយស្តារ និងកសាងប្រទេសជាតិ កម្ពុជាមានការរីកចម្រើ រហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនេះ សម្តេចក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយជាទឹកប្រាក់ ២៥លានដុល្លារអាមេរិក ដើម្បីសាងសង់អគារធ្វើការ របស់រដ្ឋសភា១ខ្នង នៅពេលខាងមុខ។

ខាងក្រោមនេះគឺជារូបភាពនៃជំនួបរវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន៖


(ប្រភពព័ត៌មាន: យោងតាម freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng