គណបញ្ជាការយោធាស្រុក Can Giuoc ខេត្ត Long An ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការជាមួយតំបន់ប្រតិបត្តិការសឹករងស្វាយរៀង

11:48 | 04/05/2019 (ប្រភព៖ baolongan. បកប្រែដោយសំណាង)

យុគសម័យ - គណបញ្ជាការយោធាស្រុក Can Giuoc ខេត្ត Long An ប្រទេសវៀតណាម បានរៀបចំពិធីបូកសរុបលទ្ធផលនៃការអនុវត្តនូវបទបញ្ញាត្តិចងសម្ព័ន្ធភាព និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ ជាមួយផ្នែកសឹករងក្រុងបាវិត

អញ្ជើញចូលរួមពិធីមានវត្តមានរបស់ឧត្តមសេនីយ៌ទោ ប៉ែន សារន្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងវរសេនីយ៌ឯក Nguyen Tuan Bao ប្រធានស្នងការនយោបាយ នៃបញ្ជាកាដ្ឋានយោធាខេត្ត Long An និងលេខាបក្សភាគស្រុក Can Giuoc លោក Pham Van Bon។


គណបញ្ជាការយោធាស្រុក Can Giuoc ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ ជាមួយតំបន់ប្រតិបត្តិការសឹករងស្វាយរៀង

នាឆ្នាំកន្លងមក ទោះបីស្ថានភាពពិភពលោក និងតំបន់មានការប្រែប្រួលយ៉ាងស្មុគស្មាញក៏ដោយ ក៏ប៉ុន្តែទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាជនទាំងពីរប្រទេសវៀតណាម-កម្ពុជា បានថែរក្សា ស្ថានភាពសណ្តាប់ធ្នាប់សង្គម សន្តិសុខលើខ្សែព្រំដែននៃប្រទេសទាំងពីរ​បានថែរក្សា។ ទន្ទឹមនឹងនោះកិច្ចសហប្រតិបត្តិការរវាងគណបញ្ជាការយោធាស្រុក Can Giuoc ជាមួយផ្នែកសឹករងក្រុងបាវិត បានរួមចំណែកយ៉ាងសកម្មធ្វើឲ្យទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធទាំងពីរនិយាយរួម ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។

ភាគីទាំងពីរតែងតែមានការជួបជុំ និងជួបប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរព័ត៌មាន ស្ថានភាពពាក់ព័ន្ធដល់សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីបង្កើនទំនាក់ទំនងសមាគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថេរភាព និងយូរអង្វែង។ ទន្ទឹមនឹងនោះ មានការយល់ដឹងគ្នា និងមានជំនឿទុកចិត្តគ្នាទៅវិញទៅមក ជួយសម្រួលដល់កិច្ចសហប្រតិបតិ្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងកិច្ចការការពារជាតិ សន្តិសខុរវាងប្រទេសទាំងពីរ និងតំបន់ទាំងពីរ។

ក្នុងរយះពេលខាងមុខ ភាគីទាំងពីរបន្តការជ្រួតជ្រាប អនុវត្តឲ្យបានល្អប្រសើរនូវកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការ និងបទបញ្ញាត្តនៃការចងសម្ព័ន្ធភាពរវាងគណបញ្ជាការយោធាស្រុក Can Giuoc ជាមួយផ្នែកសឹករងក្រុងបាវិត។ បង្កើនកិច្ចសហការ ផ្លាស់ប្តូរព័ត៌មាន និងរៀបចំការជួបជុំផ្លាស់វេនជាប្រចាំ ស្របតាមស្មាតីកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការ និងបទបញ្ញាត្តិនៃការចងសម្ព័ន្ធភាព។

នៅក្នុងកិច្ចប្រជុំ គណបញ្ជាការយោធាស្រុក Can Giuoc បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ ជាមួយផ្នែកសឹករងក្រុងបាវិត ក្រោមការធ្វើសក្សីរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរផងដែរ៕

(ប្រភព៖ baolongan. បកប្រែដោយសំណាង)

(ប្រភព៖ baolongan. បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន