ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ ទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង និងត្បូងឃ្មុំកម្ពុជា

16:16 | 17/04/2019 (យោង​តាម​ baotayninh.vn បកប្រែដោយសំណាង)

យុគសម័យ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា គណះប្រតិភូនៃកងទ័ពការពាព្រំដែនខេត្ត តៃនិញ ដឹកនាំដោយ លោកវរសេនីឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តតៃ និញ បានអញ្ជើញទៅសាកសួរសុកទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មី ចំពោះកម្លាំងនគរបាល អនុតំបន់យោធា និងកងរាជអាវុធហត្ថលេខ​២​ នៃខេត្តត្បូងឃ្មុំ និងប៉ុសិ៍្តការពារព្រំដែនមានជ័យ និងត្រពែងផ្លូង។

លោកវរសេនីឯក Le Hong Vuong ទៅសាកសួរសុកទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មី​ ចំពោះស្នងការនគរបាលខេត្តត្បូងឃ្មុំ

តាងនាមគណះប្រតិភូ លោកវរសេនីឯក Le Hong Vuong បានជូនអំណោយ និងពរសព្ទសាធុការជូនចំពោះថ្នាក់ដឹកនាំ នាយទាហានដែលចំណុះកងកម្លាំងប្រដាប់អាវុធទាំង៣។ ជូនពរចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរដែលនិយាយរួម ក៏ដូចជាកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនិយាយដោយឡែក​ កាន់តែជិតស្និទ្ធបន្ថែមទៀត។

ក្នុងបរិយាកាសដ៏សប្បាយរីករាយ ពោរពេញទៅដោយមិត្តភាព តំណាងនៃស្នងការនគរបាល អនុតំបន់យោធា កងរាជអាវុធហត្ថ និងប៉ុសិ៍្តការពារព្រំដែនទំាងពីរក៏បានថ្លែងអគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភរបស់អាជ្ញាធរ និងប្រជាជនខេត្តតៃនិញដែលនិយាយរួម និងកងកម្លាំងការពារព្រំដែនខេត្តតៃនិញនិយាយដោយឡែក ក្នុងអំឡុងកន្លងមក ដែលបានជួយឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំលើគ្រប់វិស័យ ទន្ទឹមនឹងនោះតំណាងនៃស្នងការនគរបាលខេត្ត ក៏សង្ឃឹថា ក្នុងរយះពេលខាងមុខនេះ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរបន្តការយកចិត្តទុកដាក់ គាំទ្រ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក រួមគ្នាថែក្សាខែ្សព្រំដែនរួមនៃប្រទេសទាំងពីរ បានប្រកបដោយសន្តិភាព ស្ថេរភាព មានកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍៕

(យោង​តាម​ baotayninh.vn បកប្រែដោយសំណាង)

(យោង​តាម​ baotayninh.vn បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង