ប្រតិភូវៀតណាម ជួបពិភាក្សាការងារនិងជូនពរឆ្នាំថ្មី ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ, ភាគីទាំង២ឯកភាពគ្នាបន្ដរក្សាសន្ដិភាព និងស្ថិរភាពតាមបន្ទាត់ព្រំដែន

07:38 | 11/04/2019 (ប្រភព៖ FN)

គណៈប្រតិភូ នៃគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ បានចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមាន នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអ្នកទទួលស្វាគមន៍។

ក្នុងជំនួបជូនពរនេះ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី និងភាគីវៀតណាម ដែលដឹកនាំដោយលោក ម៉ាយ អាញ់ញីន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានឯកភាពគ្នា ជួបប្រជុំប្ដូរវេន និងផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក ពាក់ព័ន្ធសភាពការណ៍បទល្មើស និងចាត់វិធានការសហការទប់ស្កាត់ រួមគ្នាបង្ក្រាបទាន់ពេល។

លើសពីនេះ ភាគីកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដរួមគ្នាអនុវត្តគ្រប់សកម្មភាពសម្ដៅរក្សាបានសន្ដិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់តាមព្រំដែន បង្កើតបានព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយឈរលើស្មារតីគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ ដាំ វុទ្ធី និងភាគីវៀតណាម ក៏បានស្នើគ្នាទៅវិញទៅមកឲ្យមានការផ្ដល់ព័ត៌មាន និងមានការពិគ្រោះពិភាក្សា ព្រមទាំងឯកភាពគ្នាជាមុន នូវរាល់គម្រោងធ្វើសកម្មភាពអភិវឌ្ឍន៍ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ ក៏បានប្រាប់ទៅកាន់ភាគីវៀតណាមផងដែរថា នៅឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជារក្សាបានស្ថិរភាព សុវត្ថិភាព សន្ដិភាពសណ្ដាប់ធ្នាប់សាធារណបានយ៉ាងល្អប្រសើរ ហើយរក្សាបានមិនឲ្យមានអំពើភេរវកម្មកើតមានលើទឹកដីមួយនេះនោះឡើយ។

ជាចុងបញ្ចប់ភាគីទាំង២បាន ថ្លែងអំណរគុណគ្នាទៅវិញទៅមក ដែលជារៀងរាល់ឆ្នាំតែងចាត់បញ្ជូនប្រតិភូ ជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យផ្សេងៗ ៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង